ព័ត៌មានជាតិ
ស្រុក ៣ ប៉ុណ្ណោះនៃខេត្តត្បូងឃ្មុំ មានតំបន់ព្រៃលិចទឹក
លោក ជាម ច័ន្ទសោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអះអាងថា បច្ចុប្បន្ននេះ នៅភូមិសាស្រ្តនៃខេត្តត្បូងឃ្មុំ មានស្រុក ៣ប៉ុណ្ណោះ ដែលមានតំបន់ព្រៃលិចទឹក គឺនៅស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ និងស្រុកអូររាំងឪ។

ក្នុងឱកាសថ្លែងពីភាពជោគជ័យរបស់ខេត្តត្បូងឃ្មុំ រយៈពេល ៥ឆ្នាំកន្លងមក នៅអង្គភាពអ្នកនាំពាក្យ លោក ជាម ច័ន្ទសោភណ្ឌ លើកឡើងថា បច្ចុប្បន្ននេះខេត្តត្បូងឃ្មុំ មានតំបន់អភិរក្សចំនួន ៣ ទី១ តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងការដេរ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានផ្ទៃដីប្រមាណ ១៦៤៣ហិតា។
នៅតំបន់ព្រៃលិចទឹកបឹងការដេរ មាននៅវត្តមានសត្វល្មូនជាច្រើនប្រភេទ ក៏ដូចជាសត្វស្លាបប្រមាណជិត ៤០ប្រភេទ ព្រមទាំងវត្តមានសត្វខ្លាត្រី ដែលជាសត្វកម្រ និងស្ទើរផុតពូជផងដែរ។ ដោយឡែកទី២ តំបន់ព្រៃឫស្សីវត្តឃ្មួង មានផ្ទៃដីប្រមាណជា ១២៥៤ហិតា ដែលស្ថិតនៅក្នុងភូមិសាស្ត្រស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ និង ទី៣ តំបន់ព្រៃលិចទឹកបឹងកាពិត ដែលស្ថិតនៅក្នុងភូមិសាស្ត្រស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មានផ្ទៃដីប្រមាណ ១២៤៨ហិតា។

លោក ជាម ច័ន្ទសោភណ្ឌ អះអាងថា ដោយសារនៅក្នុងភូមិសាស្ត្រនាខេត្តត្បូងឃ្មុំ មាននៅតំបន់ព្រៃលិចទឹកតែ ៣កន្លែងខាងលើនេះ ហេតុដូចនេះក្នុងនាមជារដ្ឋបាលខេត្ត ក៏ដូចជាកងកម្លាំងទាំង ៣ប្រភេទ និងមន្ត្រីគ្រប់សេនាធិការទាំងអស់ នឹងខិតខំព្យាយាមធ្វើយ៉ាងរក្សានូវតំបន់ទាំងនេះឱ្យបានគង់វង្ស ដើម្បីអាចបន្សល់ទុកឱ្យយុវជនជំនាន់ក្រោយបានស្គាល់ និងបានដឹង ក៏ដូចជាស្នើឲ្យមានការចូលរួមសហការពីប្រជាពលរដ្ឋសម្រាប់មុខមាត់ខេត្តត្បូងឃ្មុំទាំងមូល។

គួរបញ្ជាក់ដែរថា កាលពីពេលកន្លងទៅ រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលដឹកនាំដោយលោក ជាម ច័ន្ទសោភណ្ឌ បានរៀបចំនូវកិច្ចប្រជុំមួយ ដើម្បីសិក្សាពីលទ្ធភាពនៃការដាក់តំបន់ព្រៃលិចទឹក ព្រៃឫស្សីមាត់ឃ្មួង ក្នុងភូមិសាស្ត្រស្រុកត្បូងឃ្មុំ ព្រមទាំងតំបន់បឹងកាពិត ក្នុងភូមិសាស្ត្រស្រុកត្បូងឃ្មុំ ជាតំបន់ការពារធម្មជាតិបន្ថែមទៀតផងដែរ។ ជាក់ស្ដែងនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងការដេរ ជាដែនជម្រកសត្វស្លាបកម្រ មច្ឆា ចំណីអាហារ (ត្រី ជលផល និងអនុផល) ដែលជាប្រភពទឹកដ៏សំខាន់សម្រាប់ការប្រើប្រាស់របស់ប្រជាសហគមន៍ និងដំណាំកសិកម្ម៕

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?