Connect with us

ព័ត៌មានជាតិ

ខ្លែងឯក មានប្រជាប្រិយភាពជាងគេ​ក្នុងចំណោមខ្លែងចំនួន ២៧ប្រភេទ របស់កម្ពុជា

បានផុស

នៅ

ភ្នំពេញ៖ អ្នកសិក្សាស្រាវជ្រាវអំពីខ្លែងនៅប្រទេសកម្ពុជា បានឱ្យដឹងថា ក្នុងចំណោមខ្លែងទាំង២៧ប្រភេទ ដែលគេបានរកឃើញមានតែខ្លែងឯកមួយគត់ ដែលមានប្រជាប្រិយភាពជាងគេ ដោយសារវាមានរូបរាងស្អាត និងមានបន្លឺសំឡេងពីរោះដូចតន្ត្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំបង្ហោះខ្លែងអន្តរជាតិធ្វើនៅខេត្តព្រះសីហនុនៅថ្ងៃទី៦និងទី៧ឧសភា លោកស្រី ជៀង ណារិន ដែលជាសហអ្នកនិពន្ធសៀវភៅស្តីពីខ្លែងឯកបានឱ្យដឹងថា ខ្លែងឯកដែលជាខ្លែងប្រពៃណី​របស់ខ្មែរ និងមានពន្លឺសំឡេង ព្រោះខ្លែងឯកមានឈ្មោះហៅតាំងពីបុរាណមកថា ខ្លែងព្នង ឬខ្លែងមេកូន។ ខ្លែងឯក មានឆ្អឹងស្លាប និងឆ្អឹងទ្រូង ធ្វើអំពីឫស្សីពាស ដោយក្រដាស និងអណ្ដាតឯក ធ្វើអំពីផ្ដៅកន្ទុយ ធ្វើអំពីស្លឹកត្នោត ឬភ្ជុល ឬក៏ស្លឹកទ្រាំង។

បើតាមលោក ស៊ឹម សារ៉ាក់ ដែលជាសហអ្នកនិពន្ធសៀវភៅស្តីពីខ្លែងឯក បានឱ្យដឹងដែរថាខ្លែងឯក មានប្រវត្តិតាំងពី ៤០០ឆ្នាំមុន គ្រិស្តសករាជមកម្ល៉េះ និងអ្នកស្រុកតែងតែធ្វើបង្ហើរលេងនៅពេលយប់ពេលខ្យល់ធ្លាក់មកពីទិសខាងជើង និងក្រោយពេលប្រមូលផលស្រែចម្ការរួចរាល់ដោយមានវាលស្មៅល្វឹងល្វើយ ដែលជាឱកាសអាច​បង្ហើរលេងកម្សាន្ត​សប្បាយ។

លោកបានបន្តថា ខ្លែងឯកជាខ្លែងប្រពៃណីខ្មែរនឹងមាន៣ទម្រង់ គឺទី១ ខ្លែងឯកបូរាណមានចុងស្លាបមានរាងដូចស្នែង, ទី២ ខ្លែងឯកចុងស្លាបរាងខ្វែង និងទី៣ខ្លែងឯកញីចុងស្លាប់រាងមូល។

ខ្លែងឯកជាខ្លែងមានប្រជាប្រិយភាពជាងគេ ក្នុងចំណោមខ្លែងទាំង ២៧ប្រភេទ ដោយសារវាមានរូបរាងស្អាត និងមានអណ្ដាតអាចបន្លឺសំឡេងយ៉ាងពីរោះនៅពេលហោះលើមេឃប៉ះនឹងខ្យល់ខ្លាំង។

លោក ស៊ឹម សារ៉ាក់ បានបញ្ជាក់ថា កាលពីមុនខ្លែងឯកមានបញ្ចេញសំឡេងបានរហូតដល់ទៅ១៧សម្លេង។ ប៉ុន្តែបច្ចុប្បន្នអាចបញ្ចេញសំឡេង បានតែ៥សម្លេងប៉ុណ្ណោះ។

លោកស្រី ជៀង ណារិន បានបន្ថែមថា ខ្លែងឯក មិនត្រឹមតែបានរស់ឡើងវិញនោះទេតែត្រូវបានសាកលលោក ទទួលស្គាល់ និងឱ្យតម្លៃថា ខ្លែងឯកមានរាងស្អាត និងមានសំឡេងដូចតន្ត្រីនិងមានទម្រង់ដូចយន្តហោះទៀតផង ដោយខ្លែងឯកបានចូលមហោស្របខ្លែងអន្តរជាតិជាញឹកញាប់ដូចជានៅប្រទេសក្នុងតំបន់អាស៊ានមានប្រទេសថៃ វៀតណាម សិង្ហបុរី ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។ នៅអាស៊ីបូព៌ាដូចជាប្រទេសចិន កូរ៉េ ជប៉ុន នៅអាស៊ីខាងត្បូងមាន​ប្រទេសឥណ្ឌានិងបណ្ដាប្រទេសមួយចំនួននៅអឺរ៉ុបដូចជាអង់គ្លេសបារាំងអ៊ីតាលី និងប្រទេសទួរគីជាដើម។

លោកស្រីបានឱ្យដឹងទៀតថា បើប្រជាពលរដ្ឋចង់ដឹងថា ខ្លែងឯកបញ្ចេញសំឡេងពីរោះកម្រិតណានោះ​សូមអញ្ជើញទៅ​ចូលរួមព្រឹត្តិតការណ៍​បង្ហោះខ្លែងអន្តរជាតិដែលធ្វើនៅខេត្តព្រះសីហនុនៅថ្ងៃទី ៦ និងទី ៧ ឧសភាឆ្នាំ ២០២៣ ខាង​មុខនេះ ដោយមានការចូលរួមបង្ហោះខ្លែងពីក្រុមអន្តរជាតិមកពី ៨ប្រទេស រួមមាន សិង្ហបុរី ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី បារាំង ចិន និងហ្វីលីពីន ដោយក្រុមនីមួយៗ នឹងបង្ហាញខ្លែងគ្រប់ទំហំ និងរូបរាងប្លែកៗពីគ្នាផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម