Connect with us

ព័ត៌មានជាតិ

ពលករ​ខ្មែរ​ម្នាក់​បាន​ស្លាប់ ​ពេល​ត្រ​ឡប់​មកពីប្រទេសថៃ​

បានផុស

នៅ

​ពលករ​ខ្មែរ​ម្នាក់​​វិល​ត្រ​ឡប់​ពី​ប្រទេស​ថៃ​តាម​ព្រំដែន​ស្រុក​ម៉ា​ឡៃបាន​ស្លាប់​នៅមុនពេល​ចូល​មណ្ឌល​ច​ត្តា​ឡី​ស័ក ដោ​យដួល​ប៉ះ​ទង្គិ​ច​នឹង​ថ្ម​ បណ្តា​ល​ឲ្យ​បែក​ក្បា​លហើ​យ​បាន​ស្លាប់ពេលបញ្ជូន​ទៅ​សង្គ្រោះ​បន្ត។ ​នេះ​បើ​តាម​ការ​អះ​អាងពី​លោក ​អ៊ុំ​ រាត្រី​ អភិបាលខេត្ត​បន្ទាយមានជ័យនិង​មន្ត្រី​ជំនាញ​ នៅ​យប់ ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ២០២១។​

លោក​ អ៊ុំ​ រាត្រី ​បាន​ឲ្យ​ដឹង​បន្តទៀតថា ​ពលករ​ដែល​ស្លាប់​នោះ​ពុំទាន់​ស្គាល់ឈ្មោះទេ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ ដុង​អារញ្ញ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ​ខេត្តបន្ទាយមានជ័យ ។​លោក​បា​នបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា ​នៅ​ពេល​យប់នោះ​មាន​ពលករ​ខ្មែរ​១​ក្រុម​បា​ន​ធ្វើ​ដំណើរ​ចេញ​ប្រ​ទេស​ថៃ មក​កម្ពុជា​តាម​ច្រក​ចំបក់ ​ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ​កាលពី​វេលាម៉ោង១១​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៧​ខែ​មករា​ ឆ្នាំ​២០២១ ក្រោយពី​ក្រុមការងារ​បាន​សួរនាំ ​ពលករ​បាន​ឲ្យ​ដឹង​ថា​ក្រុម​គាត់​បាន​វិល​មកពី​ប្រទេស​ថៃ​ តាម​ច្រក របៀង​ព្រំដែន​ចំបក់ ​ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ហើយក្រុមការងារ​ឲ្យ​យក​ឥ​វ៉ាន់​ឡើង​ឡាន​កងទ័ព​ឆ្ពោះទៅ​កន្លែង​មណ្ឌល​ច​ត្តា​ឡី​ស័ក ​ពេល​ឡាន​កំពុង​ត្រៀម​ចេញ​ដំណើរ​​ជនរង​គ្រោះ​បាន​ដើរ​ទៅ​បត់ជើងតូច ​ហើយ​បាន​ជំពប់​ជើង​ដួល​បោក​ក្បាល​នឹង​ថ្ម​បណ្ដាលឲ្យ​បែកក្បាល​។​ភ្លាមៗ​នោះ​ពលករ​ម្នាក់ទៀត បានទៅ​ជួយ​គ្រា​ឲ្យ​អង្គុយ​និង​សួរនាំ​ទើប​ដឹង​ថា ជនរង​គ្រោះ​ដួល​ព្រោះ​គាត់​អស់កម្លាំង​ខ្លាំងពេក ​ហើយ​ហូប​ស្រា​បៀរ​លី​អូ​អស់​២​ដប​រួចមកហើយ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បា​នបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ ស្របពេលនោះ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​នៅ​ប៉ុស្តិ៍​ចំបក់​បាន​ជួយ​ចងក្រមា​ទប់​ឈាម​និង​ហៅ​ឡានពេទ្យ​ដឹក​ទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ម៉ាឡៃ ដើម្បី​ធ្វើការ​ព្យាបាល មុខរបួសដោយដេចំនួន​៥​ថ្នេរ ហើយ​បន្ត​តាមដាន​សុខភាព។ លុះដល់​ម៉ោង​៥​ទៀបភ្លឺ ​ជនរង​គ្រោះ​មាន​អក្ការៈឈឺ​ក្បាល វិលមុខ ក្អូ​ត រួច​សន្លប់​បាត់ស្មារតី​តែម្តង ក្រុមគ្រូពេទ្យ បានសម្រេច​ដឹកបញ្ជូន​អ្នក​ជំងឺ​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត ​តែ​អ្នក​ជនរងគ្រោះបាន​ស្លាប់​បាត់​ទៅហើយ​មុន​ទៅដល់​មន្ទីរពេទ្យ ។

​លោក​ អ៊ុំ​ រាត្រី ​បា​នបញ្ជាក់​ឲ្យ​ដឹងថា ពលករ​ខ្មែរ​ខាងលើ​ស្លាប់​នេះ ​គឺ​មិន​ទាន់បាន​ចូ​លទៅ​មណ្ឌល​ចត្តា​ឡី​ស័ក​ណាមួយ​នោះ​ទេ ​គឺ​ស្លាប់​ដោយសារ​ឧបទ្ទវហេតុ​ដួល​បោក​ក្បាល​នឹង​ថ្ម​មិនមែន​ស្លាប់​ដោយ​ការប៉ះទង្គិច វាយដំ​ហឹ​ង្សា ​រឺ​ដោយសារ​ជំងឺកូ​វីត១៩​នោះដែរ ៕

អត្ថបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ជាងក្រឡឹងម្នាក់នៅស្រុកអូយ៉ាដាវ ខេត្តរតនគីរី ឈ្នះរង្វាន់ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៍ ដល់មុខព្រះបរមរាជវាំង នឹងដាក់ឱ្យដំណើរការនៅចុងខែមករា២០២៥ខាងមុខនេះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ អំពាវនាវដល់យុវជនជំនាន់ក្រោយចងចាំ«ទិវាសន្ដិភាពនៅកម្ពុជា»

ព័ត៌មានជាតិ១០ ម៉ោង មុន

ត្បិតទំហំពាណិជ្ជកម្ពុជា-ឥណ្ឌា កើនឡើង តែសម្ដេចតេជោ ថាមិនទាន់សមនឹងសក្តានុពលប្រទេសទាំងពីរ និងបានស្នើឱ្យពង្រីកការផ្លាស់ប្តូរសេដ្ឋកិច្ច និងការវិនិយោគ

នយោបាយ១១ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ ហៅទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយប្រើគំនុំសងសឹក ធ្វើជាដើមទុនបោកប្រាស់ពលរដ្ឋ

សន្តិសុខសង្គម២២ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍២១ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ចរាចរណ៍១៨ ម៉ោង មុន

បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

បុរសកម្សត់ម្នាក់ អួលដើមកសម្រក់ទឹកភ្នែក លើកដៃទទួលទឹកចិត្តឧកញ៉ា ព្រាប សុវត្ថិ ដែលជូនថវិកាដល់គ្រួសារខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម