Connect with us

ព័ត៌មានជាតិ

ស្គាល់​​តាម​ហ្វេស​ប៊ុក សង្ឃ​មួយ​អង្គ​លួច​រួម​ភេទ​ជា​មួយ​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ នៅ​ក្នុង​បន្ទប់​ទឹក​វត្ត

បានផុស

នៅ

​ព្រះសង្ឃ​មួយ​អង្គ ត្រូវ​បាន​មន្ត្រី​ជំនាញ​ចុះទៅ​ធ្វើការ​ផ្សឹក​ទាំង​យប់ ព្រមទាំង​បាន​បញ្ជូន​ខ្លួន​​ទៅ​តុលាការ​ផង​ដែរ បន្ទាប់ពី​សង្ឃ​អង្គ​នេះ ហ៊ាន​ដោះ​ស្បង់​ចីពរ រួមភេទ​ជា​មួយ​និង​អនីតិជន អាយុ​ក្រោម​១៥ឆ្នាំ​ជាច្រើនលើក​ច្រើនសារ បន្ទាប់ពី​មានការ​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា តាមរយៈ​ហ្វេ​ស​ប៊ុ​ក​រួចមក។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គួរ​បញ្ជាក់​ថា ការ​ចុះ​ផ្សឹក និង​ឃាត់ខ្លួន​ព្រះសង្ឃ​មួយ​អង្គ​នេះ បាន​ធ្វើឡើង​ក្រោយ​ពី​បាន​ទទួល​ពាក្យ​បណ្តឹង​របស់​អាណាព្យាបាល នា​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២១​ វេលា​ម៉ោង១៧​និង ២០​នាទី ល្ងាច ដោយ​ដើមប​ណ្តឹង​មានឈ្មោះ លុយ ប៉ី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ក្រុម​ទី​០៤​ភូមិ​បឹង​សំរោង ឃុំ​ល្វា ស្រុក​ប​វេ​ល ខេត្ត​បាត់ដំបង​។ ដើម​បណ្តឹង​បាន​ប្តឹង​ទៅលើ​ព្រះសង្ឃ​មួយ​អង្គ ព្រះនាម វុន​វេត ព្រះជន្ម​២១​វស្សា គ​ង់​នៅ​វត្ត​បឹង​សំរោង ក្នុងភូមិ​សំរោង ឃុំ​ល្វា ស្រុក​ប​វេ​ល ដែល​បាន​រួមភេទ​ជាមួយ​អនីតិជន​(​អាយុ​ក្រោម​១៥​ឆ្នាំ​) ឈ្មោះ ម ស ភ ភេទ​ស្រី អាយុ១៤ឆ្នាំ រស់នៅ​ក្នុងភូមិឃុំជាមួយគ្នា គឺ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​បន្ទប់ទឹក​ក្នុង​ទី​អារាម​តែ​ម្តង កាលពី​ថ្ងៃ​ទី​៥ ខែ មករា វេលា​ម៉ោង១០ព្រឹក។​

​តាម​ការ​សារ​ភព​របស់​សង្ឃអង្គ​នេះ បាន​បញ្ជាក់​ថា គឺ​បាន​ស្គាល់​គ្នា​តាមរយៈ​ហ្វេ​ស​ប៊ុ​ក ហើយក៏​បាន​ឆាត​រកគ្នា​តាំងពី​ចុង​ឆ្នាំ​២០២០ មក​ម្ល៉េះ ដោយ​បាន​ណាត់គ្នា​មក​រួមភេទ​ក្នុង​បន្ទប់ទឹក​នេះ ចំនួន​៤​លើក រួច​មក​ហើយ។ បច្ចុប្បន្ន​ករណី​នេះ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ចូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត​អនុវត្ត​បន្ត​តាម​ឋិតិ​វិធី ៕

អត្ថបទ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

KPT+៤៣ វិនាទី មុន

អង្គការយូនីសេហ្វ បង្ហាញវិធីសាស្ត្រ៥ចំណុចដល់ឪពុកម្តាយ ដើម្បីឱ្យកូនៗស្រឡាញ់ការអាន

ជីវិតកម្សាន្ដ២៦ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ៣៥ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម៤៨ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

Sokha Hotels

ព័ត៌មានពេញនិយម