Connect with us

ព័ត៌មានជាតិ

ទីតាំង​ប្រកួតស៊ីហ្គេមនៅក្នុងខេត្តកែប ​រៀបចំ​សម្រេច​បាន ៩៩ ភាគរយ

បានផុស

នៅ

នៅថ្ងៃទី ២២ ខែមេសាឆ្នាំ ២០២៣ អាជ្ញាធរខេត្តកែបបានអនុវត្តការងារកែលម្អទីតាំងឆ្នេរកែបសម្រេចបានប្រមាណ ៩៩ ភាគរយសម្រាប់​​ព្រឹត្តិការណ៍​ប្រកួត​ស៊ីហ្គេម​ នៅសល់តែការងារបំពាក់ភ្លើងបំភ្លឺតិចតួចបន្ថែមទៀតប៉ុណ្ណោះ។

ជាមួយគ្នានេះ អាជ្ញាធរក៏​បានត្រៀមសណ្ឋាគារពីរកន្លែងសម្រាប់កីឡាករ កីឡាការិនីសម្រាកក្នុងពេលចូលរួម​ប្រកួតនៅក្នុងខេត្តកែប​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនិងជំរុញពន្លឿនតារដ្ឋានអ៊ុតកៅស៊ី​ AC ​ផ្លូវលេខ ៣៣A នៅក្នុងក្រុងកែបកាលពីថ្ងៃទី ១៩ ខែមេសាកន្លង​ទៅ​នេះ ដើម្បីត្រៀមទទួលប្រភេទកីឡាដែលត្រូវប្រកួតនៅក្នុងខេត្ត​​កែប​​គឺ​កីឡាទ្រីយ៉ាថ្លុង ដែល​មានបីវិញ្ញាសារដូចជាហែលទឹកសមុទ្រ ជិះកង់ និងរត់ចម្ងាយ។

អាជ្ញាធរខេត្តកែបបានលើងឡើងថា ការអនុវត្តការងាររៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក៏​​កើតមានភាពចម្រូង​ចម្រាស់​មួយចំនួនផងដែរ ដែលមានក្រុមអាជីវករដែលលក់ដូរនៅតាមបណ្តោយឆ្នេរកែបខេត្តកែប​បង្ហាញការពេញចិត្តចំពោះវិធានការរបស់រដ្ឋបាលខេត្តកែប។

ចំពោះរដ្ឋបាលខេត្តកែបដែលមានបញ្ហាចម្រូងចម្រាស់ជាមួយក្រុមអាជីវករ ដែលលក់ដូរនៅតាមបណ្តោយឆ្នេរខេត្តកែបមិនមែនជាលើកទីមួយនោះទេ។ អាជ្ញាធរ​រំដោះឆ្នេរកែបចេញបានពីកណ្តាប់ដៃក្រុមអាជីវករមកវិញ គឺដើម្បីកុំឱ្យមានការប៉ះពាល់ទៅដល់អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកលេងកម្សាន្តនៅតាមតំបន់ឆ្នេរខេត្តកែបនេះ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម