Connect with us

ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជាស្រុកស្ទោងប្រកាសបញ្ចូលសមាជិកថ្មីចំនួន ៨១០ នាក់

បានផុស

នៅ

គណបក្សប្រជាជនកម្ពុជាស្រុកស្ទោងខេត្តកំពង់ធំបានប្រកាសបញ្ចូលសមាជិកថ្មីចំនួន ៨១០ នាក់ធ្វើឲ្យកម្លាំងគណបក្សប្រជាជនកម្ពុជាកាន់តែមានកម្លាំងខ្លាំងក្លាថែមទៀតនៅក្នុងការបំពេញភារកិច្ចបម្រើជាតិ ប្រជាជន និងការអភិវឌ្ឍប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន ៨១០ នាក់ជាសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកស្ទោងនៅថ្ងៃទី ២២ ខែមេសាឆ្នាំ២០២៣ លោក ថា យ៉ាវ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ​គណបក្សចុះមូលដ្ឋានស្រុកស្ទោងបានស្វាគមន៍ចំពោះសមាជិកថ្មីចំនួន ៨១០ នាក់ និងបានចាត់ទុកការចូលមករួមរស់ជីវភាពនយោបាយរបស់បងប្អូនទាំង ៨១០ នាក់ ជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះថា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ព្រោះបច្ចុប្បន្ននេះមិនមានគណបក្សនយោបាយណាមួយដែលមាន គោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិដូចគណបក្សប្រជាជនកម្ពុជាឡើយ។

ជាងនេះទៀតការចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជននាពេលនេះគឺជាការបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីការជឿជាក់និង ការគាំទ្រចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាក៏ដូចជាធ្វើឲ្យកម្លាំងគណបក្សប្រជាជនកម្ពុជាកាន់តែមានកម្លាំងខ្លាំងក្លាថែមទៀតនៅក្នុងការបំពេញភារកិច្ចបម្រើជាតិ ប្រជាជននិងការអភិវឌ្ឍប្រទេស។

លោកបានបន្តថា គណបក្សប្រជាជនកម្ពុជាទទួលស្វាគមន៍គ្រប់ពេលវេលាហើយក៏មិនប្រកាន់ពីនិន្នាការអ្វីទាំងអស់ចំពោះបងប្អូនណាដែលស្ម័គ្រចិត្តដោយស្មោះចូលមករស់ជាមួយគណបក្សប្រជាជនកម្ពុជា។

លោកបានបន្តទៀតថាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាពិសេស សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សសម្ដេចលោកតែងតែរស់នៅរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជាគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់។ មិនតែប៉ុណ្ណោះនៅពេលប្រជាជនមានការលំបាកគណបក្សប្រជាជនកម្ពុជា មិនដែលបោះបង់ឬរត់ចោលប្រជាជនយើងនោះឡើយ។ពោលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែនៅរួមសុខរួមទុក្ខ និងហែលឆ្លងការលំបាកជាមួយប្រជាជនកម្ពុជាជានិច្ច ហើយក៏នៅតែបន្តរួមដំណើរដ៏វែងឆ្ងាយតទៅមុខទៀត ជាមួយគ្នាជាបន្តទៀតដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និង ការនាំមកនូវការអភិវឌ្ឍសម្រាប់ជាតិមាតុភូមិ។

លោក ថា យ៉ាវ បានបន្ថែមទៀតថាក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ប្រទេសជាតិក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជាប្រជាជនកម្ពុជានៅទូទាំងប្រទេសបានរស់នៅក្នុងសុខសន្តិភាព ហើយប្រទេសជាតិវិញក៏មានស្ថិរភាពនយោបាយល្អ ក្នុងនោះថែមទាំងថែរក្សាយ៉ាងរឹងមាំនូវលទ្ធិប្រជាធិបតេយ្យហើយក៏កំពុងបន្តចាក់ឫសកាន់តែជ្រៅក្នុងសង្គមជាតិ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ថ្ងៃ៨ មីនា មិនមែនសំដៅនារីមានសិទ្ធិធំតែមួយថ្ងៃប៉ុណ្ណោះទេ

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ៨ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

Sokha Hotels

ព័ត៌មានពេញនិយម