Connect with us

ព័ត៌មានជាតិ

ថ្ងៃទី​២​នៃ​ពិធីបុណ្យ​បញ្ចុះ ខណ្ឌសីមា ព្រះវិហារ ពុទ្ធា​ភិ​សេក និង​ឆ្លង​សមិទ្ធផល​នានា​នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី មាន​ពិធី​ពុទ្ធា​ភិ​សេក​ព្រះអង្គ​ធំ និង​គំនូរ​បុរាណ​ក្នុង​ព្រះវិហារ

បានផុស

នៅ

ភ្នំពេញ​ ៖​ លោក​ហ៊ុន ម៉ា​នី កូនប្រុស​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន និង​សម្តេច​កិត្តិ ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន និង​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​លោកស្រី នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ទី​២២ មេសា​នេះ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ពុទ្ធា​ភិ​សេក​ព្រះអង្គ​ធំ និង​គំនូរ​បុរាណ​ក្នុង​ព្រះវិហារ វត្ត​ព្រះ​បារមី​វង្កត​បុរី ស្ថិតនៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ខណៈដែល​ទី​អារាម​វត្ត​នេះ​បាននិងកំពុង​ប្រារព្វ​ពិធីបុណ្យ​បញ្ចុះ ខណ្ឌសីមា ព្រះវិហារ ពុទ្ធា​ភិ​សេក និង​ឆ្លង​សមិទ្ធផល​នានា ដែលជា​កេរ​មរតក​របស់ អ្នកឧកញ៉ា មហា ភក្តី​សប្បុរិស ភោ​គា​ធិ​ប តី ហ៊ុន នាង និង មហា​ឧបាសិកា ឌី ប៉ុក ឈានដល់​ថ្ងៃទី​២​ហើយ​នោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីបុណ្យ​នេះ បាន​ផ្តួចផ្តើម​ឡើង​ដោយ​ព្រះសង្ឃ គណៈកម្មការ អាចារ្យ ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយមាន​រយៈពេល​៣​យប់​៤​ថ្ងៃ ពោលគឺ​ចាប់ពី​រសៀល​ថ្ងៃទី ២១ មេសា រហូតដល់​ថ្ងៃ​២៤ ខែមេសា ឆ្នាំ​២០២៣ ហើយ​នៅក្នុង​៣​រាត្រី​នោះ​ក៏មាន​ការសម្តែង​សិល្បៈ​កំសាន្ត​រាល់​យប់​ផងដែរ​។

សម្រាប់​កម្មវិធី​បុណ្យ នៅ​ថ្ងៃទី​១ ពោលគឺ​កាល​រសៀល​ថ្ងៃ​សុក្រ​ទី ២១ ខែមេសា មាន​ពិធី​រៀបចំ​ឫស​សីមា ពិធី​ក្រុង​ពាលី និង​បង្ហូតទង់ ,​ដង្ហែ​ដុំ​និម្មិត​សីមា និង​គ្រឿង​បរិក្ខារ​ប្រទក្សិណ​៣​ជុំ​ព្រះវិហារ ,​នមស្ការ​ព្រះ​រតនត្រ័យ សមាទាន​សីល ,​វេរ​ព្រះវិហា និង​វរ​ដុំ​និម្មិត​សីមា ប្រគេន​ចំពោះ​ព្រះសង្ឃ ,​និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះ​បរិត្ត បន្ទាប់មក​នៅពេល​ល្ងាច​សម្តេចព្រះ​វនរ័ត កិត្តិ​បណ្ឌិត ណ​យ ច្រឹ​ក សម្តេចព្រះ​សង្ឃនាយករ​ង​ទី​២ ប្រទាន​ព្រះ​ធម្ម​វិសេស​ទេសនា ។

សម្រាប់​នៅ​ល្ងាច​ថ្ងៃទី​២២ មេសា ដែល​ត្រូវ​នឹង​ថ្ងៃទី​២ នៃ​ពិធីបុណ្យ​នេះ មាន​ពិធី​ពុទ្ធា​ភិ​សេក​ព្រះអង្គ​ធំ និង​គំនូរ​បុរាណ​ក្នុង​ព្រះវិហារ ។ សម្រាប់​ថ្ងៃទី​៣ គឺ​ចំ​ព្រឹក​ថ្ងៃអាទិត្យ ទី ២៣ ខែមេសា ឆ្នាំ​២០២៣ មាន​ពិធី​និមន្ត​ព្រះសង្ឃ​ចំនួន ១០៨​អង្គ ធ្វើ​សីមា​កម្ម ក្រោម​ព្រះអធិបតីភាព សម្តេចព្រះ​ពុទ្ធ​ជ័យ​មុនី ឃឹម សន ព្រះប្រធាន​លេខាធិការដ្ឋាន​គណៈ សង្ឃនាយក និង​ជា​ព្រះ​មេគណ​រាជធានី​ភ្នំពេញ ប្រគេន​យាគូ​ចំពោះ​ព្រះសង្ឃ​ចំនួន ១០៨ អង្គ ប្រគេន​ចង្ហាន់​ចំពោះ​ព្រះសង្ឃ​។ លុះដល់​ថ្ងៃទី​៤ ត្រូវ​នឹង​ថ្ងៃ​ច័ន្ទ​ទី ២៤ ខែមេសា ឆ្នាំ​២០២៣ (​ថ្ងៃ​កាត់​ឫស​សីមា​) សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា អញ្ជើញ​អុជ​ទៀនធូប​គោរព បូជា​ជូន​ដួង​វិញ្ញាណក្ខន្ធ អ្នកឧកញ៉ា មហា​ភក្តី​សប្បុរិស​ភោ​គា ធិបតី ហ៊ុន នាង និង មហា​ឧបាសិកា ឌី ប៉ុក នៅ​មហា​ចេតិយ ។ បន្ត​មក​សម្ដេច​តេ​ជោ និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គពិធី​សំណេះសំណាល , កាត់​ខ្សែបូ និង​កាត់​ឫស​សីមា វេរ​រណ្តាប់​កាន់​អង្គ​ប្រគេន​ព្រះសង្ឃ និង​ដារ​ឆ្លង​ជា​កិច្ច​បង្ហើយ​បុណ្យ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម