ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ប្រសិនពុំមានរដ្ឋប្រហារ ១៨ មីនា ១៩៧០ ទម្លាក់សម្តេចឪទេ ប្រទេសយើងច្បាស់ជាអភិវឌ្ឍន៍ខ្ពស់ណាស់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រសិនបើមិនមានរដ្ឋប្រហារទម្លាក់ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នាថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៧០ទេ ប្រទេសកម្ពុជា ច្បាស់ជាមានការអភិវឌ្ឍខ្លាំងណាស់។

តាមរយៈបណ្ដាញសង្គមតេលេក្រាម នៅយប់ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះវីដេអូអំពីការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡា GANEFO របស់កម្ពុជា កាលពីឆ្នាំ ១៩៦៦ ដោយបានសរសេររៀរាប់ថា មើលវីដេអូមួយនេះធ្វើឲ្យយើងអាចកំណត់បានថា ប្រសិនពុំមានរដ្ឋប្រហារ ១៨ មីនា ១៩៧០ ទម្លាក់សម្តេចឪទេ ប្រទេសយើងច្បាស់ជាអភិវឌ្ឍន៍ខ្ពស់ណាស់។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរបន្តថា កាលពី ៥៧ឆ្នាំមុន មានរូបភាពដូចក្នុងវីដេអូនេះ បើមិនមានសង្គ្រាមទេភាពរុងរឿង នឹងមានច្រើនលើសនោះច្រើនណាស់។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា «សល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះកូនចៅ នៃព្រះរាជាណាចក្រកម្ពុជាទី ២ នឹងបង្កើតព្រឹត្តិការណ៍ប្រហាក់ប្រហែលជាមួយព្រឹត្តិការណ៍ នៃព្រះរាជាណាចក្រទីមួយនាឆ្នាំ ១៩៦៦»។ សម្ដេចតេជោ ហ៊ុន សែន សូមឧទ្ទិសសមិទ្ធផលដែលកូនចៅ បាននិងកំពុងធ្វើនេះថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធព្រះបិតាជាតិជាទីគោរពសង្ការៈ ប្រកបដោយការនឹករលឹក និងដឹងគុណពីកូនចៅ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ