Connect with us

ព័ត៌មានជាតិ

អ្នកបន្ទោបង់តាមទីសាធារណៈ​១៣នាក់ត្រូវឃាត់ខ្លួនយកមកអប់រំ​

បានផុស

នៅ

នៅ​ព្រឹកថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២១ លោក សុខ ពេញ​វុ​ធ អភិ​បា​ល​នៃ​គណៈ​អភិបាលខណ្ឌ​ដូន​ពេញ បាន​ចាត់​អោ​យកម្លាំង​ប្រជា​ការពារ​ខណ្ឌ​ដូនពេញ ចុះ​ធ្វើ​សណ្ដាប់ធ្នាប់ក្នុង​មូលដ្ឋាន និង​ឃាត់​ខ្លួន​ក្រុម​អ្នក​ម៉ូតូឌុប និង​ម៉ូតូ​កង់​៣ ចំនួន១៣​នាក់ ដែលឈប់​យាន្ត​ជំនះហើយ​ទៅ​បន្ទោបង់នៅតាម​ដើមឈើ សួនច្បារ ​ទីសាធារណៈ ដែល​ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់របៀបរៀបរយ និង​បង្ករ​អោយ​មាន​ក្លិន​ឆ្អេះ​ឆ្អាបដល់​អ្នក​ធ្វើដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​រដ្ឋ​បា​ល​ខណ្ឌបាន​ធ្វើការ​អប់រំ​ណែនាំ និង​បាន​ឲ្យ​ពួកគាត់​ធ្វើការ​បា​ញ់ទឹក​លាង​សំ​អាត​កន្លែង​ដែល​ពួក​គាត់​បន្ទោបង់​រួច​ ទើប​អ​នុញ្ញាតអោយ​ពួកគាត់​ត្រឡប់​ទៅវិញ ។​

រដ្ឋបាល​ខណ្ឌ សូម​សំណូមពរ​ដល់​​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​កុំ​យក​ទីសាធារណៈឬសួនច្បារ​នានា ធ្វើជា​ក​ន្លែងស​ម្រាប់ប​ន្ទោបង់​ ដែលធ្វើឲ្យ​បាត់បង់​សោភ័ណ​ភាព​ក្នុង​រាជធា​នីភ្នំពេញ សូម​រក​កន្លែងបន្ទោបង់​អោយបាន​ត្រឹមត្រូវ នៅ​តាមបន្ទប់ទឹក​សាធារណៈ ឬ​ឯកជន ដែល​នៅ​ជិត​ ដើម្បី​បង្ក​ភាព​ស​ណ្តាប់​ធ្នាប់ អនាម័យ ​សុខភាព​សា​ធារណៈ​ផងដែរ ៕​

អត្ថបទ ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម