Connect with us

ព័ត៌មានជាតិ

ការិយាល័យ​ភូមិបាល​ជួបជុំគ្នា ដើម្បី​គោរព​ទង់ជាតិ​ជា​ទង្វើ​ល្អ​ សម្រាប់​មន្ត្រីរាជការ

បានផុស

នៅ

​ជា​រៀងរាល់ថ្ងៃ​ប្រជាពលរដ្ឋ ​ដែល​រស់​នៅ​ក្បែរ​ការិយាល័យភូមិបាល​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ បាន​សង្កេតឃើញ​មន្ត្រីរាជការ​របស់​ការិយាល័យ​ខាងលើ​ បាន​ជួបជុំគ្នា​ដើម្បី​គោរព​ទង់ជាតិ​ ដែល​ចាប់​ផ្តើម​ឡើង​រាល់វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ប្រភព​ពី​លោក មុន សក្ក​តា ដែល​មាន​លំនៅឋាន​ក្បែរ​ការិយាល័យ​ភូមិបាល​ ខណ្ឌ​ច្បារអំពៅ មាន​ទីតាំង​សង្កាត់​ច្បារអំពៅ​ទី​២​ ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា ​មុន​ម៉ោង​៦​និង​៣០​នាទី​រាល់​ព្រឹក​ លោក​តែង​សង្កេតឃើញ​មន្ត្រីរាជការ​និង​ថ្នាក់ដឹកនាំ​ក្នុង​ការិយាល័យ​ភូមិបាល​ខណ្ឌ​ច្បារអំពៅ​ តែង​ជួបជុំគ្នា​គោរព​ទង់ជាតិ​ និង​គោរព​ភ្លេងជាតិ ​មុន​ពេល​ចូល​បំពេញការងារ​។​អ្វី​ដែល​គួរ​ឲ្យ​កត់សំគាល់​ គឺ​ការ​ច្រៀង​គោរព​ទង់ជាតិ​ ដោយ​មន្ត្រីរាជការ​ផ្ទាល់​ពុំ​មាន​ចាក់​មេក្រូ​នាំ​ឲ្យ​ប៉ះពាល់​សំឡេង​ឬ​រំខាន​ដំណេក​របស់​ប្រជាពលរដ្ឋ​ឡើយ​។​

លោក សក្ក​តា បន្ត​ថា​ចំពោះ​ការ​ជួប​ជុំគ្នា​គោរព​ទង់ជាតិ​ និង​គោរព​ភ្លេងជាតិ​ ដែល​ប្រព្រឹត្តិ​ធ្វើឡើង​របស់​មន្ត្រី​រាជកា​រ​នៃ​ការិយាល័យ​ភូមិបាល​ខណ្ឌ​ច្បារអំពៅ​ជា​រៀងរាល់​ថ្ងៃនេះ​ គឺជា​គំរូ​ដ៏​ល្អ​ ដែល​ស្ថាប័ន​រដ្ឋ​ទាំងអស់​ គួរ​អនុវត្តន៍​ឲ្យ​បាន​ទាំងអស់គ្នា ​និង​ជា​គំរូ​ដ៏​ល្អ​សម្រាប់​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​បាន​ឃើញ​និង​យក​គំរូ​តាម​ ដើម្បី​យើងទាំងអស់គ្នា​ គោរព​ទង់ជាតិ​និង​ភ្លេងជាតិ​របស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​យើង​។

​ទាក់ទិន​នឹង​ការជួប​ជុំគ្នា ​ដើម្បី​គោរព​ទង់ជាតិ​ និង​គោរព​ភ្លេងជាតិ ជា​រៀងរាល់​ថ្ងៃនេះ លោក លឹម ពី ប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​ច្បារអំពៅ​ បាន​ប្រាប់​កម្ពុជា​ថ្មី​ថា ការ​ជួប​ជុំគ្នា​របស់​ម​ន្ត្រី​រាជការ​ការិយាល័យ​ភូមិបាល​របស់​លោក​ជា​រៀងរាល់​ថ្ងៃនេះ​ គឺ​ភារកិច្ច​ ដែល​មិន​អាច​បំភ្លេច​បាន​របស់​មន្ត្រីរាជកា​រ​ និង​កងកម្លាំងប្រដាប់អាវុធ​រួម​ទាំង​បណ្តា​អង្គភាព​របស់​រដ្ឋ​។​ ចំពោះ​អង្គភាព​របស់​លោក​ គឺ​អនុវត្តន៍​ជាប់​ជា​រៀងរាល់ថ្ងៃ។ ម្យ៉ាងទៀត​បន្ទាប់ពី​គោរព​ទង់ជាតិ​រួច លោក​បាន​ឆ្លៀតពេល​ជួប​ពិភាក្សា​ការងារ​ជាមួយ​មន្ត្រីរាជការ​ នៅ​កិច្ចការងារ​ ដែល​មន្ត្រី​យើង​អនុវត្តន៍​តើ​មាន​ជួប​ហេតុផល​អ្វី​ឬ​ងាយស្រួល​អ្វី​ ដើម្បី​ឲ្យ​ការងារ​បាន​អន​វត្ត​ទៅ​បាន​ដោយ​ជោគជ័យ​ជូន​ប្រជាពលរដ្ឋ​ ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​។

​លោក លឹម ពី បាន​បញ្ជាក់​ថា ​បន្ទាប់ពី​បញ្ចប់​គោរព​ទង់ជាតិ​រួចរាល់​ហើយ​ ទើប​មន្ត្រីរាជការ​យើង​ទាំងអស់​នាំគ្នា​ស្រស់ស្រូប​អាហារ​ពេលព្រឹក​ ដែល​ជា​ការឧបត្ថម្ភ​ថវិកា​ផ្ទាល់​របស់​លោក​ មុនពេល​បំពេញការងារ​តាម​ភារកិច្ច​រៀងៗ​ខ្លួន​។​ ក្នុង​នោះ​លោក លឹម ពី បាន​កោតសរសើរ​ដល់​មន្ត្រីរាជការ​និង​ថ្នាក់ដឹកនាំ​ ក្នុង​ការិយាល័យ​ភូមិបាល​ខណ្ឌ​ច្បារអំពៅ​ទាំងអស់​ ដែល​ចេះ​សាមគ្គី​គ្នា ស្រឡាញ់​និង​គោរព​គ្នា​ដោយ​គ្មាន​ការ​គំកួន​ហើយ​ស្រឡាញ់​រាប់អាន​គ្នា​ដូចជា​បងប្អូន​កើត​ចេញពី​ផ្ទៃ​ម្តាយ​តែមួយ ​ដូច​សព្វ​ថ្ងៃ​នេះ​៕

អត្ថបទ៖ ​ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទី មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ៣៤ នាទី មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥៩ នាទី មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ១ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ១ ម៉ោង មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ចរាចរណ៍២១ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ២ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានជាតិ៥៩ នាទី មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម