ព័ត៌មានជាតិ
គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះព្យាបាលជំងឺទូទៅជូនពលរដ្ឋក្នុងខេត្តស្ទឹងត្រែង
នៅថ្ងៃទី២៣ ខែមេសានេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ានី ៥៧៦នាក់ ដឹកនាំដោយលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តបានបើកយុទ្ធនាការព្យាបាលជំងឺទូទៅ ជូនប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលនៅក្នុងភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
លោក លេង ផាលី មានប្រសាសន៍ថា ប្រតិបត្តិការនេះបានធ្វើឡើងក្នុងបេសកកម្មដើម្បីប្រយោជន៍ជួយសម្រួលទុក្ខលំបាកដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការព្យាបាលជំងឺទូទៅដើម្បីបានលើកកម្ពស់សុខភាពរស់នៅឲ្យបានល្អប្រសើរ។

លោកមានប្រសាសន៍បន្តថា សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ គិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋជាក់ស្ដែងដូចនៅពេលនេះបានផ្តល់ឱកាសឱ្យក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តមហ៊ុនម៉ានី បាននាំគ្រូពេទ្យមកពិនិត្យ និងជួយព្យាបាលជំងឺទូទៅបានចំនួន៥.២៣៦ នាក់ ក្នុងនោះមានស្រី្តចំនួន៣.៥៥៦នាក់ហើយសកម្មភាពព្យាបាលនេះបានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាផ្នែកសុខភាពនៅទីជនបទ ក្នុងពេលដែលប្រជាពលរដ្ឋយើងត្រូវការចាំបាច់។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ថា នេះពិតជាអនុវត្តបានឆ្លើយតបតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ធ្វើឲ្យប្រទេសកម្ពុជាយើងមានកេរ្តិ៍ឈ្មោះល្បី គឺទទួលបានចំណាត់ថ្នាក់លេខ១ទាំង ការចាក់វ៉ាក់សាំងជាសាកល និងការព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋក៏អនុវត្តបានយ៉ាងខ្ជាប់ខ្ជួនទាំងនៅទីក្រុង និងទីជនបទ មកដល់បច្ចុប្បន្ននេះ។

លោកស្រី ស៊ុត ឃឿន អាយុ៧៣ឆ្នាំរស់នៅភូមិស្រែគរ១ បានគាំទ្រដល់សកម្មភាពមកព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋនៅពេលនេះ ព្រោះបានកាត់បន្ថយការចំណាយផង ហើយប្រជាពលរដ្ឋមានសុខភាពល្អ ក្នុងការរស់ប្រកបដោយសុខដុមរមនា និងធ្វើឲ្យសង្គមជាតិយើងឈានឆ្ពោះទៅរកសុខសន្តិភាព វិបុលភាពគ្រប់យ៉ាង។

សូមបញ្ជាក់ថា នេះជាលើកទី១នៅក្នុងឆ្នាំ២០២៣ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តមហ៊ុនម៉ានីបានមកដល់ខេត្តស្ទឹងត្រែងជាថ្មីម្តងទៀត បន្ទាប់ពីនៅថ្ងៃទី៦ ខែតុលាឆ្នាំ២០២២បានមកធ្វើបេសកកម្មបែបនេះម្តងរួចមកហើយនៅក្នុងក្រុងស្ទឹងត្រែង ហើយចប់បេសកកម្មនេះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត និងបន្តទៅខេត្តកំពុងស្ពឺទៀត៕
អត្ថបទ៖ ងិនលីម




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត