ព័ត៌មានជាតិ
ភោជនីយដ្ឋាន និងអាហារដ្ឋានចំនួន ៧១ ប្រកាសមិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃ
រហូតមកដល់ពេលនេះ មានភោជនីយដ្ឋាន និងអាហារដ្ឋានសរុបចំនួន ៧១ នៅក្នុងខេត្តគោលដៅនៃយុទ្ធនាការអន្ទាក់សូន្យ ៧ បានប្រកាស មិនលក់មុខម្ហូបពីសាច់សត្វព្រៃ និងបានចូលរួមផ្សព្វផ្សាយ ពីផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរពីការហូបសាច់សត្វព្រៃ។

នៅក្នុងយុទ្ធនាការអន្ទាក់សូន្យនៅដំណាក់កាលទី២នៅខេត្តពោធិ៍សាត់ កាលពីចុងសប្តាហ៍កន្លងទៅនេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិ ការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យបានឱ្យដឹងថា ក្នុងចំណោមភោជនីយដ្ឋាន និងអាហារដ្ឋានសរុបចំនួន ៧១ នៅក្នុងខេត្តគោលដៅនៃយុទ្ធនាការអន្ទាក់សូន្យ ៧ ក្នុងនោះ មានភោជនីយដ្ឋានចំនួន ១៩ នៅក្នុងខេត្តពោធិ៍សាត់ដោយ៩ នៅទីរួមខេត្ត និង ១០ នៅស្រុកវាលវែង។
លោករដ្ឋលេខាធិការបានបន្តថា« យើងខ្ញុំជឿជាក់ថា ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋាននានានឹងចូលរួម ហើយបងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលនិយមហូបសាច់សត្វព្រៃដោយជឿថា ជាថ្នាំប៉ូវ ឬអាចព្យាបាលជំងឺបាននោះ នឹងផ្លាស់ប្តូរឥរិយាបថ មិនបន្តបរិភោគសាច់សត្វព្រៃ និងងាកមកចូលរួមការពារ និងអភិរក្សស្រឡាញ់សត្វព្រៃ ដែលជាសម្បត្តិធម្មជាតិរបស់យើង ឱ្យនៅគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយទៀត។ គ្មានតម្រូវការ គ្មានការផ្គត់ផ្គង់ នោះការដាក់អន្ទាក់ និងការបរបាញ់សត្វព្រៃនឹងថយចុះ! សូមចូលរួមទាំងអស់គ្នា»។

លោក នេត្រ ភក្ត្រា បានអំពាវនាវដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានផ្សេងទៀត ក៏ដូចជាប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសកម្ពុជា ចូលរួមបញ្ឈប់ការបរបាញ់ និងការដាក់អន្ទាក់ និងបញ្ឈប់រាល់ការទិញលក់ និងបរិភោគសត្វព្រៃ ដើម្បីជាប្រយោជន៍ទុកសម្រាប់ទាក់ទាញវិស័យអេកូទេសចរណ៍ និងទុកសម្រាប់មនុស្សជំនាន់ក្រោយៗទៀតបានស្គាល់។

គួរបញ្ជាក់ថា យុទ្ធនាការអន្ទាក់សូន្យនៅដំណាក់កាលទី២នេះ ធ្វើនៅខេត្តចំនួន៦ រួមមានខេត្តពោធិ៍សាត់ បន្ទាប់ខេត្តកំពង់ស្ពឺ ខេត្តកោះ កុង ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដើម្បីលុបបំបាត់អន្ទាក់គ្រប់ប្រភេទក្នុងតំបន់ការពារ ធម្មជាតិ ផ្តល់ជម្រកប្រកបដោយសុខសុវត្ថិភាព សម្រាប់សត្វព្រៃ និងជីវៈចម្រុះ និងអនុញ្ញាតឱ្យជីវៈចម្រុះអាចរីកលូតលាស់ តាមធម្មជាតិដោយគ្មានការ គំរាមកំហែង និងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីកាន់តែមាននិរន្តរភាពខណៈយុទ្ធនាការអន្ទាក់សូន្យដំណាកកាលទី១ធ្វើនៅ ៦ខេត្តរួមមានខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តកំពង់ធំ៕
អត្ថបទ៖ សំអឿន


-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?