Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​រស់​នៅ​អាស្រ័យ​ជា​មួយ​គំនរ​សំរាម​ ចាត់ទុកសំរាម​ជា​ជីវិត​​របស់​ពួក​គាត់​

បានផុស

នៅ

​​​ប្រជាពលរដ្ឋ ចំនួនប្រមាណជាង៦០ គ្រួសារ ​​សរុប​គ្នា​ជាង​៣០០នាក់ កំពុង​រស់​នៅ និងអា​ស្រ័យ​ជីវភាព​ជា​ប្រចាំ​ជា​មួយ​គំនរ​សំរាម នៅទីលានចាក់សំរាម នាតំបន់​សេដ្ឋកិច្ច​ពិសេស ក្នុងខេត្តព្រះសីហនុ។
 
​ស្ត្រី​ឈ្មោះ ហ៊ុល សំអូន អាយុ៥៥ឆ្នាំ ​ជា​ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ប្រជាពលរដ្ឋ ជាច្រើន រស់នៅលើ​គំនរ​សំរាម​ បាន​​​ឲ្យដឹងថា រូបគាត់ក៏ដូចពលរដ្ឋផ្សេងទៀតដែរ ​បានមករស់នៅ រើសសំរាម (អេត​ចាយ)ក្នុង​តំបន់​វាលចាក់សំរាម ស្ថិតក្នុង ឃុំអូរ ឧកញ៉ាហេង ស្រុកព្រៃនប់​ មិនតិចជាង១០ឆ្នាំ នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រី​រូបនេះ បានលើកឡើងថា ​សំរាមគួឲ្យខ្ពើមរអើម  ប៉ុន្តែរ​សម្រាប់​ពួកគាត់​គ្មាន​ជម្រើស​ឡើយ ដោយសារ តែ​ជីវភាព​ក្រីក្រ ទើប​ប្រមូលកូនចៅ មករស់នៅលើគំនរ​សំរាម  ដើម្បី​រើស​សំរាម(អេតចាយ) លក់ប្តូរ​យក​ប្រាក់​ចិញ្ចឹម ជីវិត ប្រចាំថ្ងៃ  ដោយ​ក្នុងមួយថ្ងៃ អាចរកប្រាក់ពីការលក់​អេតចាយបាន ២ទៅ​៣ម៉ឺនរៀល ​។

ចំពោះការរើសសំរាមវិញ ស្ត្រី​វ័យ​៥៥ឆ្នាំរូបនេះ​ បានឲ្យដឹងថា  ក្នុងមួយថ្ងៃ ត្រូវបានបែង​ចែកចេញជា៣ វេណ គឺ​ពេលព្រឹក ​ពេលថ្ងៃ និងពេលរសៀល ឬយប់  ហើយសំរាម (អេតចាយ)ដែលរើសបាន គឺច្រក​បាវ​ទុក​រយៈ​ពេល​៤ ទៅ៥ថ្ងៃ ទើបលក់ចេញ ដោយថៅកែអេតចាយ ​មកទិញដល់ កន្លែង ខណៈ ម្នាក់ៗអាច​លក់​បា​នចន្លោះពី ២០​ម៉ឺនរៀល រហូត ដល់ ៣០ម៉ឺនរៀល អាស្រ័យលើគ្រូសារ មានសមាជិតតិច ឬច្រើន​។

​លោក កៅ ឡេង  មេឃុំ អូរឧកញ្ញ៉ាហេង បានបញ្ជាក់ថា ​បច្ចុប្បន្នមានពលរដ្ឋ រស់នៅលើគំនរសំរាម​ ​ចំនួន ប្រ​មាណ ៦០ ជាគ្រួសារ ដោយភាគច្រើន ជាប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន ​​និងមួយចំនួនទៀត មកពី​តាម​បណ្តា​ខេត្ត​ផ្សេងៗ ​​។
 
លោក​កត់សម្គាល់ថា ​ប្រជាពលរដ្ឋដែលរស់នៅលើទីលានចាក់សំរាម ហាក់​ស៊ាំទៅនិងក្លិន ព្រមទាំង​អាកាសធាតុ​ ប៉ុន្តែលោកលើកឡើងថា បើសិនជាពួកគាត់មានជំងឺយប់ព្រលប់ ក៏មិនពិបាកដែរ ពីព្រោះ​មណ្ឌល​សុខភាពនៅជិតតំបន់ ដែលពួកគាត់រស់នៅ។

ដោយឡែក សម្រាប់ ក្មេងតូចៗ ក៏មានម៉ូតូកង់បី សម្រាប់ដឹកទៅសាលា ទាំងទៅទាំងមក​  ដោយម៉ូតូ​កង់បី​ ជាម៉ូតូ ឧបត្ថម្ភ ដោយ លោក យន្តមីន អតីតអភិបាលខេត្តព្រះសីហនុ  ចំណែក សេវា ជួលអ្នកបើក​ម៉ូតូ​កង់​បី ​គឺ​លោក​ជាអ្នក​រ៉ាប់រង​ ដោយ​ចំណាយ​ផ្ទាល់​ ក្នុង១ខែ ប្រមាណ៧០ ទៅ៨០ម៉ឺនរៀល ផងដែរ។
 
លោក ហេង  ប៉េង​ហាក់ ប្រធានសាខា ក្រុមហ៊ុនKSWM ​ទទូលបន្ទុកលើសេវា ប្រមូលសំរាម បានឱ្យដឹង​ថា  ក្នុងមួយថ្ងៃសំរាម​ក្នុងខេត្តព្រះសីហនុ ​មាន​ប្រមាណ​ជាង ៣០០តោន​៕ ​
 
អត្ថបទ ៖ កោះពស់     

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម