Connect with us

ព័ត៌មានជាតិ

ដំបូលមណ្ឌលចត្តាឡីស័ក ជិត ១០០ ម៉ែត្រ និងផ្ទះមួយចំនួន ត្រូវខ្ទេចខ្ទីដោយសារខ្យល់កន្ត្រាក់

បានផុស

នៅ

ដំបូល​មណ្ឌល​ចត្តាឡីស័ក ជិត ១០០ ម៉ែត្រ និង​ផ្ទះ​មួយ​ចំនួន ត្រូវ​ខ្ទេចខ្ទី​ដោយសារ​ខ្យល់​កន្ត្រាក់ គ្រោះ​ធម្មជាតិ បាន​កើត​ឡើង​ឥត​ស្រាកស្រាន្ត​ទៅ​លើ​បណ្ដា​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត​បាត់ដំបង ដែល​​បង្ក​ឲ្យ​មាន​ការ​ខូចខាត​នូវ​ហេដ្ឋារចនាសម្ព័ន្ធ និង​លំនៅឋាន​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​គ្រោះធម្មជាតិ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី ២៣ ខែ​មេសា ឆ្នាំ ២០២៣ វេលា​ម៉ោង ២ និង ៥០ នាទី​រសៀល ដោយ​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​លាយឡំ​ជាមួយ​នឹង​ខ្យល់​កន្ត្រាក់​ចូល​ទៅ​ក្នុង​ភូមិសាស្ត្រ​ស្រុក​សំពៅ​លូន បណ្ដាល​ឲ្យ​ខូចខាត​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ចំនួន ៥ ខ្នង និង​មណ្ឌល​ច​ត្តា​ឡី​ស័ក ១ កន្លែង ក្នុង​ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន។

ករណី​នេះ​ក្រៅពី​ការ​ប៉ះពាល់​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ ក៏​មាន​ការ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​មណ្ឌល​ច​ត្តា​ឡី​ស័ក​មួយ​កន្លែង ស្ថិត​ក្នុង​ឃុំ​ជ្រៃ​សីមា ដែល​ខូចខាត​ជញ្ជាំង​ស័ង្កសី​អស់​ប្រវែង ៨០ ម៉ែត្រ និង​ដំបូល​ស័ង្កសី​ក៏​ខូចខាត​យ៉ាង​ដំណំ។ ករណី​នេះ​ដែរ មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​មនុស្ស​សត្វ​ឡើយ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២២ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ១៦ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម