Connect with us

ព័ត៌មានជាតិ

រកឃើញបេក្ខភាពសមាជិក ប.ស.ស ឆ្នើម ២០២៣ ចំនួន ៤២ រូប ឈានទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី ១ ឧសភា ខាងមុខ

បានផុស

នៅ

បេក្ខភាព​សមាជិក ប​.​ស​.​ស​. ឆ្នើម ២០២៣ ចំនួន ៤២ រូប មកពី​តាម​បណ្ដា​រោងចក្រ​សហគ្រាស​នានា ក្នុង​នោះ​មាន​បេក្ខជន ២១ រូប និង​បេក្ខនារី ២១ រូប បាន​ជាប់​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នឹង​ឈាន​ទៅ​ប្រកួតប្រជែង​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​យក​ជ័យលាភី​នៅ​ថ្ងៃ​ទី ១ ខែ​ឧសភា ឆ្នាំ ២០២៣ ខាង​មុខ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត ហេង សុផាន់​ណា​រិ​ទ្ធ អគ្គនាយករង​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) និង​ជា​ប្រធាន​ក្រុម​ការងារ​រៀបចំ​កម្មវិធី “​សមាជិក ប​.​ស​.​ស​. ឆ្នើម ២០២៣” បាន​បង្ហាញ​ការ​សាទរ​ចំពោះ​បេក្ខភាព​សមាជិក ប​.​ស​.​ស​. ឆ្នើម ២០២៣ ទាំង ៤២ រូប ដែល​បាន​ជាប់​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ និង​បាន​ផ្ដាំផ្ញើ​ទៅ​បេក្ខភាព​ទាំងអស់ ត្រូវ​ខិតខំ​ហាត់រៀន​ទៅតាម​គ្រូ​បង្វឹក និង​ត្រូវ​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ​ប្រសើរ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការ​ឡើង​បង្ហាញ​សមត្ថភាព​ប្រកួតប្រជែង​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី ១ ខែ​ឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ។

មុននឹង​ឈាន​ដល់​ប្រកួតប្រជែង​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ កាលពី​រសៀល​ថ្ងៃ​ទី ២៣ មេសា បេក្ខភាព​សមាជិក ប​.​ស​.​ស​. ឆ្នើម ២០២៣ ទាំង ៤២ រូប ទួល​បាន​ដំណើរ​កម្សាន្ត​ជុំ​គ្នា​ទៅកាន់​ទីតាំង​សំខាន់ៗ ចំនួន ៣ ក្នុង​រាជធានី​ភ្នំពេញ ដែល​រួមមាន ព្រះបរមរាជវាំង សារមន្ទីរ​ជាតិ និង​វិមាន​ឈ្នះ​ឈ្នះ។

លោក​បណ្ឌិត​អគ្គនាយករង បាន​បញ្ជាក់​ថា ការ​រៀបចំ​ឲ្យ​មាន​ដំណើរ​ទស្សនកិច្ច​ជុំ​គ្នា​នៅ​ពេលនេះ គឺ​ដើម្បី​បង្កើន​ភាព​ស្និទ្ធស្នាល បង្កើន​ការ​ចាប់អារម្មណ៍ និង​យល់ដឹង​អំពី​ប្រវត្តិ​ទីកន្លែង​សំខាន់ៗ ជា​ប្រវត្តិសាស្ត្រ ព្រមទាំង​ទទួល​បាន​ចំណេះដឹង​ថ្មីៗ ផង​ដែរ មុននឹង​ឈាន​ដល់​ការ​ប្រកួតប្រជែង​ផ្ដាច់ព្រ័ត្រ នៅ​ថ្ងៃ​ទី ១ ខែ​ឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ។

គួរ​បញ្ជាក់​ថា កម្មវិធី​សមាជិក ប​.​ស​.​ស​. ឆ្នើម ២០២៣ នេះ បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សហការ​ជាមួយ​សមាគម​វាយនភណ្ឌ​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​នៅ​កម្ពុជា (TAFTAC) សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​សស​យក​) អគ្គនាយកដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​បាយ័ន និង​អង្គការ​សហជីព ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ១៣៧ ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ២១ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ២៧ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៥៦ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១ ម៉ោង មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥៦ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម