ព័ត៌មានជាតិ
ភរិយារដ្ឋមន្ត្រីការបរទេស និងកូនប្រសារលោក លី យ៉ុងផាត់ឈរជាបេក្ខជនតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ
កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៣ អង្គសន្និបាតគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ បានបង្ហាញសមាសភាពបេក្ខជនឈរឈ្មោះចំនួន១២រូបក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ មណ្ឌលខេត្តកំពង់ស្ពឺ។
ក្នុងចំណោមបេក្ខជនទាំងនោះ គឺឯកឧត្តម ហ៊ុន ម៉ានី ឈរជាបេក្ខជនលេខរៀងទី២ ខណៈភរិយារដ្ឋមន្ត្រីការបរទេស និងកូនប្រសារលោក លី យ៉ុងផាត់ ឈរនៅលេខរៀងទី៤ និងទី៥។

បើតាមសេចក្ដីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា បានសម្រេចតែងតាំងបេក្ខជនឈរឈ្មោះពេញសិទ្ធិចំនួន៦រូប និងបេក្ខជនបម្រុងចំនួន៦រូប ក្នុងបញ្ជីបេក្ខជនឈរឈ្មោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ មណ្ឌលខេត្តកំពង់ស្ពឺ។
លោក ឆាយ ថន ដែលបច្ចុប្បន្នកំពុងកាន់ជាទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងផែនការ ឈរជាបេក្ខជនពេញសិទ្ធិលេខរៀងទី១ និងឯកឧត្តម ហ៊ុន ម៉ានី សព្វថ្ងៃជាសមាជិករដ្ឋសភាក្នុងតំណែង ឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺបន្តទៀតសម្រាប់ការបោះឆ្នោតថ្នាក់ជាតិខាងមុខ។
ជាមួយគ្នានេះ លោក សេង ញ៉ក់ ដែលមានងារជាឧកញ៉ា និងជាកូនប្រសាររបស់លោក លី យ៉ុងផាត់ រួមទាំងលោកស្រី ខេង សំវ៉ាដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាភរិយារបស់ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន គឺក៏ត្រូវបានគណបក្សប្រជាជនកម្ពុជាតែងតាំងជាបេក្ខជនឈរឈ្មោះពេញសិទ្ធិផងដែរ។

បន្ថែមពីលើនេះ លោក សត្យា វុធ និងលោក សុខ ប៊ន គឺជាបេក្ខជនពេញសិទ្ធិឈរនៅលេខរៀងទី៣ និងទី៦ ខណៈមន្ត្រីចំនួន៦រូបផ្សេងទៀត ត្រូវបានចាត់តាំងជាឲ្យឈរឈ្មោះជាបេក្ខជនបម្រុង ក្នុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត មណ្ឌលខេត្តកំពង់ស្ពឺ នាឆ្នាំ២០២៣នេះ។
ថ្នាក់ដឹកនាំ បេក្ខជនតំណាងរាស្ត្រ ព្រមទាំងអង្គសន្និបាតគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺទាំងមូល បានប្ដេជ្ញាចិត្តយ៉ាងមុតមាំជាយុទ្ធសាស្រ្តរបស់គណបក្ស គឺរក្សាប្រៀបឈ្នះ និងបង្កើនប្រៀបឈ្នះលើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ខាងមុខនេះផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២៣ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា