Connect with us

ព័ត៌មានជាតិ

អភិបាលរងខេត្តកោះកុង ជំរុញឲ្យជនជាប់ឃុំក្នុងពន្ធនាគារខិតខំអប់រំកែប្រែខ្លួន

បានផុស

នៅ

លោក​អភិបាលរង​ខេត្ត​កោះកុង បាន​ជំរុញ​លើក​ចិត្ត​ដល់​ជន​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ ត្រូវ​ប្រឹងប្រែង​កែប្រែ​អប់រំ​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ ក្រោយ​ពេល​ចេញ​ពី​ពន្ធនាគារ គប្បី​ធ្វើ​ជា​ពលរដ្ឋ​ល្អ និង​ធនធាន​មនុស្ស​ដែល​សង្គម​ត្រូវការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ណែនាំ​របស់​លោក ហាក់ ឡេង អភិបាល​រង​ខេត្ត​កោះកុង ទៅកាន់​ក្រុម​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រែក​ស្វាយ គ្រា​លោក​អញ្ជើញ​បើក​ប្រអប់​សំបុត្រ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត មុននឹង​វេច​ខ្ចប់​ដាក់​ចូល​ក្នុង​ស្រោម​សំបុត្រ​ត្រឹមត្រូវ​ផ្ញើ​ជូន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​អំពើ​ទារុណកម្ម។

លោក ហាក់ ឡេង អភិបាលរង​ខេត្ត បន្ត​ថា អ្នក​ជាប់​ឃុំ​ទាំងអស់ ត្រូវ​គោរព​អនុវត្ត​វិន័យ​ជា​អ្នកទោស​ដែល​មាន​ក្នុង​ពន្ធនាគារ​ទៅ​តាម​ទម្ងន់​ទោស​របស់​ខ្លួន ហើយ​ចេះ​អប់រំ​ចិត្ត​កាយ​តាមរយៈ​ពេល ការ​ចូល​អាន​សៀវភៅ​ដែល​មាន​សារៈសំខាន់ និង​រៀន​ជំនាញ​វិជ្ជាជីវៈ ក្នុង​គោលបំណង​ឈាន​ដល់​ការ​វាយតម្លៃ​បន្ធូរបន្ថយ​ទោស ឬ​លើកលែងទោស តាមរយៈ​សំណើ​របស់ សម្ដេច​នាយករដ្ឋមន្ត្រី និង​ការ​សម្រេច​ស្នើសុំ​ពី​ព្រះមហាក្សត្រ។

លោក​អភិបាល​រង​ខេត្ត ជឿជាក់​ថា បងប្អូន​ដែល​កំពុង​ជាប់​ឃុំ មិន​ប្រព្រឹត្ត​ទង្វើ​ខុស​វិន័យ​ដែល​នាំ​ឲ្យ​មាន​ទោស​កាន់តែ​ធ្ងន់ធ្ងរ ក្រោយពី​បាន​អនុវត្ត​ទោស​តាម​ច្បាប់​រួចហើយ ពេល​ចេញ​ពី​ពន្ធនាគារ នឹង​ក្លាយ​ជា​ពលរដ្ឋ​ល្អ​ដែល​សង្គមជាតិ​ត្រូវការ ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ប្រទេស​ទៅ​អនាគត​បន្ថែម​ទៀត។

ទន្ទឹម​នោះ លោក ហាក់ ឡេង ក៏​លើក​ឡើង​ពី​លទ្ធផល​ដែល​សង្គម​ជាតិ​សម្រេច​បាន​តាមរយៈ​ការ​ប្រជុំ​កំពូល​អាស៊ាន ការ​ត្រៀម​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម ព្រមទាំង​ភាព​រីកចម្រើន​គ្រប់​វិស័យ​ជា​ច្រើន​នា​ពេល​បច្ចុប្បន្ន ដឹកនាំ​ដោយ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ​កម្ពុជា និង​ក្រសួងការងារថៃ បើក​កិច្ច​ប្រជុំលើក​កម្ពស់សិទ្ធិពលករដែលធ្វើការនៅប្រទេសថៃ

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP សមាជិកសភាពាណិជ្ជកម្ម បរិច្ចាគថវិកា ២,៥០០ដុល្លារ ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

មេទ័ព​ម៉ាឡេស៊ី កោតសរសើរ​កម្ពុជា​ ចំពោះការរីក​ចម្រើន​យ៉ាងឆាប់​រហ័ស​លើ​គ្រប់វិស័យ

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

លោក ជុំ សំអង រំលឹកអ្នកសិល្បៈដែលឆ្មើងនឹងលោកថា «ចំណុចចាប់ផ្តើមអ្នកឯង ក៏មានវត្តមានពួកខ្ញុំដូចគ្នា»

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក ញឹម ខេមរា៖ ការលើកកម្ពស់ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស ជំរុញអាជីវកម្មកម្ពុជាប្រកួតប្រជែងកាន់តែខ្ពស់ក្នុងទីផ្សារ

ចរាចរណ៍១៧ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២៣ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម១៨ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

សន្តិសុខសង្គម១៥ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ 

Sokha Hotels

ព័ត៌មានពេញនិយម