Connect with us

ព័ត៌មានជាតិ

ស្គាល់​កាន់តែច្បាស់ពីស្ពានទាំង ៤ កន្លែង ឆ្លងកាត់​ទន្លេនៅ​ខេត្តស្ទឹងត្រែង

បានផុស

នៅ

លោក ស្វាយ សំអ៊ាង អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ស្ទឹង​ត្រែង​បាន​លើក​ឡើង​ថា ​បច្ចុប្បន្ន​នេះ​ខេត្ត​ស្ទឹង​ត្រែង​ មាន​ស្ពាន​ឆ្លង​កាត់​ទន្លេ​ធំ​​ៗ​​ចំនួន ៤​កន្លែង​ ដែល​ជា​សមិទ្ធផល​នៅ​ក្នុង​ខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​បាន​រៀប​ចំ​ដោយ​អង្គភាព​អ្នក​នាំ​ពាក្យកាលពី​​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២៣​នេះ លោក ស្វាយ សំអ៊ាង បាន​អះ​អាង​ថា ខេត្ត​ស្ទឹង​ត្រែង​ជា​ខេត្ត​មួយ​ដែល​មាន​ផ្ទៃ​ដី​ទូលំទូលាយ និង​ខេត្ត​ជា​តំបន់​ខ្ពង់​រាប មាន​ព្រៃ​ភ្នំ ទន្លេ​ ស្ទឹង​ បឹង បួរ អូរ ព្រម​ទាំង​ដី​កោះ​ជា​ច្រើន​កន្លែង។

ស្រប​ពេល​ជា​មួយ​គ្នា​នេះដែរ​ លោក​​បាន​គូស​បញ្ជាក់​ដែរ​ថា ខេត្ត​ស្ទឹង​ត្រែង​​ក៏មាន​ស្ពាន​ធ្លង​កាត់​ទន្លេ​ធំ​ៗ​ចំនួន ៤ រួម​មាន៖

-ស្ពាន​ឆ្លង​ទន្លេ​មេគង្គ មាន​ប្រវែង ១.៧៣១ ម៉ែត្រ
-ស្ពាន​​ទន្លេ​កុង​សែន​ជ័យ ប្រវែង ២៦០ម៉ែត្រ
-ស្ពាន​កោះ​ទន្សាយ​សែន​ជ័យ​ឆ្លង​កាត់​ទន្លេ​កុង​ផ្នែក​ខាង​លើមាន​ប្រវែង ២៤០ម៉ែត្រ
-ស្ពាន​​ឆ្លង​​ទន្លេ​សេកុងមាន​ប្រវែង ១.០៥៧ម៉ែត្រ

ក្រៅ​ពី​ស្ពាន​ធំៗ​ទាំង ៤ ​កន្លែង​ខាង​លើ​ លោក ស្វាយ​ សំអ៊ាង ចង្អុល​បង្ហាញ​ទៀត​ថា​ ខេត្ត​ស្ទឹង​ត្រែង​ ក៏​មាន​ផ្លូវ​ជាតិ​ឆ្លង​កាត់​ខេត្ត ៣ ខែ្ស គឺ​ផ្លូវ​ជាតិ​លេខ​​៧ ពី​ព្រំ​ប្រទល់​ខេត្ត​ក្រចេះ​ ដល់​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល ដែល​មាន​ប្រវែង ៨៦,៦គីឡូម៉ែត្រ, ​ផ្លូវ​ជាតិ​លេខ​៩ ពី​ព្រំ​ប្រទល់​ខេត្ត​ព្រះវិហារ ដល់​ក្រុង​ស្ទឹង​ត្រែង មាន​ប្រវែង​ ៧២,៩គីឡូម៉ែត្រ, និង​ផ្លូវ​​ជាតិ​លេខ​៧៨ ចាប់​ពី​អូរ​ពងមាន់ ក្រុង​​ស្ទឹង​​ត្រែង ដល់​​ស្ពាន​ស្រែ​​ពក ខេត្ត​រតនគិរី មាន​ប្រវែង ៦៥គីឡូម៉ែត្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម