Connect with us

ព័ត៌មានជាតិ

មក​ដឹង​ពី​ភូមិសាស្ត្រ​ខេត្ត​ត្បូងឃ្មុំ ដែល​ទើប​បង្កើត​ថ្មី

បានផុស

នៅ

ខេត្ត​ត្បូងឃ្មុំ លាតសន្ធឹង​តាម​ប​ណ្តោយ​ទន្លេមេគង្គ និង​ជា​ខេត្ត​ជាប់​ព្រំដែនមាន​ព្រំប្រទល់​ ខាងលិច​ទល់នឹងខេត្តកំពង់ចាម ខាងកើត​ទល់នឹងខេត្ត​តៃនិញ និង​ខេត្ត​ប៉ិ​ញ​ភឿ​ក ប្រទេស​វៀតណាម​ ខាង​ជើង​ទល់នឹង​ខេត្តក្រចេះ​​ ខាងត្បូង​ទល់នឹងខេត្តព្រៃវែង និង​ខេត្ត​តៃនិញប្រទេស​វៀតណាម។ នេះ​បើ​តាម​របាយការណ៍​សង្ខេប​ស្ដីពី“​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្ត​ត្បូងឃ្មុំ​” ដែល​បង្ហាញ​ដោយលោក ស៊ា​ក ឡេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ​ ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ទីស្តី​ការគ​ណៈរដ្ឋមន្ត្រី នា​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២១​នេះ​។

របាយការណ៍ បានឱ្យដឹងថា ខេត្ត​ត្បូង​ឃ្មុំ មាន​ផ្ទៃដី​សរុប​​ទំហំ៥ ២៥០,៥២​គ​.​ម​២​។ ​មានក្រុង​១ និង​ស្រុក​៦ ឃុំ​-​សង្កាត់ ចំនួន​៦៤ និង​ភូមិចំនួន៨៧៣​ភូមិ​។ ប្រជាពលរដ្ឋ​សរុបចំនួន៨៦៤ ៣១៩​នាក់ ស្រី៤៣៩ ៥៤៤​នាក់ គិត​ជា​គ្រួសារ ស្មើនឹង១៩៦ ០៦៥​គ្រួសារ អ្នក​ដែលមាន​អាយុ១៨​ឆ្នាំ​ឡើង៤៤៨.៥៨៣​នាក់​។​

សមាជិក​ក្រុមប្រឹក្សា​ខេត្ត មាន​ចំនួន​២៥នាក់ ស្រី៤​នាក់ (​បោះឆ្នោត​អសកល​), សមាជិក​ក្រុមប្រឹក្សា​ក្រុង​-​ស្រុក មាន​ចំនួន១៣៧នាក់ (​បោះឆ្នោត​អសកល​), សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ មាន​ចំនួន ៥៣៦ នាក់ (​បោះឆ្នោត​សកល​)​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខេត្ត​ត្បូងឃ្មុំ​មាន​ផ្លូវជាតិ​ធំៗ​ចំនួន​០៥​ខ្សែ គឺ​ផ្លូវជាតិ​លេខ​៧ លេខ​៨ លេខ​១១ លេខ​៧២ លេខ​៧៣​និង​ផ្លូវ​សំខាន់ៗ ដែល​ត​ភ្ជាប់​ពី​ទី​រួម​ខេត្ត​ទៅ​ក្រុង​-​ស្រុក ឃុំ​សង្កាត់ និង​ភូមិ សរុប​ប្រវែង​ប្រមាណ៧៥១​គ​.​ម ក្នុង​នោះ​ផ្លូវ​ចាក់​កៅស៊ូ មាន​ប្រវែង​ប្រមាណ៥២៦​គ​.​ម ផ្លូវ​បេតុង​មាន​ប្រវែង៥០​គ​.​ម ផ្លូវ​ក្រាល​គ្រួស​ក្រហម មាន​ប្រវែង​ប្រមាណ ១៧៥​គ​.​ម មាន​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ចំនួន​០២​ខ្សែ គឺ​ស្ពាន​មិត្ត​ភាព​កម្ពុជា​ជប៉ុន (​គី​ហ្សូ​ណា​) និង​ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ (​ដែល​នឹង​សង់​រួច​នៅ​ឆ្នាំ​២០២១)​។​

ខេត្ត​បាន​ប្រើប្រាស់​ថវិកា​គុណប្រយោជន៍​ខេត្ត បាន​សាងសង់ និង​ជួសជុល​ផ្លូវ​ប្រវែង​ប្រមាណ​៤៦,៦​គ​.​ម ក្នុងនោះ​ផ្លូវ​ក្រាល​កៅស៊ូ DBST ប្រវែង​១៨,៩​គ​.​ម និង​ផ្លូវ​គ្រួស​ក្រហម​ប្រវែង​២៧,៧​គ​.​ម​។ ដោយ​ឡែក​មូលនិធិ​ក្រុង​-​ស្រុក និង​ឃុំ​- សង្កាត់ ត្រូវបាន​សាងសង់ និង​ជួសជុល​ផ្លូវ​ប្រវែង​ប្រមាណ​៧៩៥​គ​.​ម ក្នុងនោះ​ផ្លូវ​គ្រួស​ក្រហម​ប្រវែង​៦១២ គ​.​ម ផ្លូវ​បេតុង​ប្រវែង ២៣ គ​.​ម និង​ផ្លូវ​ដីស​ប្រវែង ១៦០​គ​.​ម​៕

អត្ថបទ ​​៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ពន្ធ ត្រាំ នឹងប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្ត​អាស៊ី ​ជាពិសេស Toyota ​

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ជន​មូស្លីម៧០០​​​នាក់​នៅ​មីយ៉ាន់​ម៉ា​ស្លាប់ក្នុង​​​​គ្រោះ​រញ្ជួយដី ខណៈវិហាររាប់សិប​ត្រូវបំផ្លាញ​​

ព័ត៌មានជាតិ១២ នាទីutes មុន

ផ្លូវ​យុទ្ធសាស្រ្ត​ពីរ​ខ្សែ​ទៀត​នៅ​ខេត្ត​ស្ទឹងត្រែង កំពុង​ពិនិត្យ​សិក្សា​លើក​កម្ពស់​ជា​ផ្លូវ​កៅស៊ូ​

ព័ត៌មានជាតិ១៦ នាទីutes មុន

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ព្រមានក្មេងទំនើងអុកឡុកសង្គមប្រយ័ត្នចូលឆ្នាំក្នុងពន្ធនាគារ

សន្តិសុខសង្គម១៦ នាទីutes មុន

Update៖ ករណីឆេះរោងចក្រនៅស្រុកអង្គស្នួល អណ្ដាតភ្លើងបានរាលដាលឆេះអគាររោងចក្រមួយទៀត

Sokha Hotels

ព័ត៌មានពេញនិយម