ព័ត៌មានជាតិ
ឃុំស្ដៅ ស្រុកកងមាស ត្រៀមបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាល
អាជ្ញាធរនៅ ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម បានឱ្យដឹងថា ប្រជាពលរដ្ឋបណ្ដាភូមិ ឃុំ ភាគច្រើនចំនួនបានយល់ដឹងពី អនាម័យ ដោយងាកមកធ្វើបង្គន់គ្រប់ៗផ្ទះ និងឈប់បន្ទោរបង់ពាលវាលពាសកាល គឺនៅសេសសល់តែគ្រួសារមួយចំនួនប៉ុណ្ណោះ។

លោក ឡាយ សេងហុង មេឃុំស្ដៅ បានឱ្យដឹងថា ឃុំស្តៅ មាន ៦ភូមិ នៅសល់ ២ភូមិ មិនទាន់មានបង្គន់ប្រើប្រាស់ ដោយត្រៀមបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ពេលខ្លីខាងមុខ។ លោកបានបន្តថា បច្ចុប្បន្ននេះ ប្រជាជនមានការភ្ញាក់រលឹកច្រើន ដោយយល់ដឹងពីអនាម័យ ព្រោះខ្លាចបត់ជើងពាសវាលពាសកាលនាំបង្កទៅជាជំងឺផ្សេងៗ ដែលធ្វើឱ្យពួកគាត់ខាតបង់ថវិកាក្នុងគ្រួសារ ម៉្លោះហើយគាត់ងាកមកសង់បង្គន់ ដូរផឹកទឹកស្អាត។

លោក សួន សាន មេភូមិល្វាលើ បានឱ្យដឹងថា ក្នុងចំណោម ១៩៣ ផ្ទះ មាន ១៦០ ទៅ ១៨០ ផ្ទះ មានបង្គន់ប្រើប្រាស់ជាលក្ខណៈគ្រួសារ។ ចំពោះផ្ទះដែលមិនទាន់មានបង្គន់ប្រើប្រាស់ ក្នុងនោះ ១០ គ្រួសារបានផ្លាស់ប្ដូរទីលំនៅ ខ្លះទៀតរស់នៅលើដីរដ្ឋ ទោះបីមានមូលនិធិឃុំ ជួយជាលូ ឬចានបង្គន់ក្តី ប៉ុន្តែពួកគាត់ខ្វះខាតថវិកាសង់បង្គន់។

លោក ហ័ង តុល ពលរដ្ឋភូមិល្វាលើ ឃុំស្ដៅ ស្រុកកងមាសខេត្ត កំពង់ចាម មានផ្ទះនៅប្របមាត់ព្រែកដែលមានកំប្លោកដុះព្រោងព្រាត។ លោកបានឱ្យដឹងថា គ្រួសារលោកគ្មានបង្គន់ប្រើប្រាស់ ដោយត្រូវបត់ជើងនៅតាមព្រៃក្បែរផ្ទះ ឬយប់ព្រលប់ ទៅមិនទាន់ ក៏បត់ជើងតាមព្រែកកំប្លោកនេះ។ លោកពុំទាន់យល់ដឹងពីអនាម័យប៉ុន្មានទេ គ្រាន់តែដឹងថា គ្មានអនាម័យអាចបង្កទៅជាជំងឺផ្សេងៗ។

អ្នកស្រី វ៉ន ផេង ជាប្រពន្ធ បានឱ្យដឹងថា ការអត់បង្គន់គឺពិបាក ជាពិសេសពេលយប់ព្រលប់ ត្រូវដើរទៅ ព្រៃឆ្ងាយពីផ្ទះ ឬបត់ជើងក្បែរផ្ទះ ដោយខ្លាចបំផុតគឺសត្វធាតុនានា។ អ្នកស្រីបានបន្ថែមថា គ្រួសារអ្នកស្រីក៏ចង់ធ្វើបង្គន់ដែរ តែមកពីខ្វះខាតថវិកា ទើបសម្រេចរស់នៅរបៀបនេះបន្តទៅទៀត។


ចំណែក អ្នកស្រី វ៉ន ផេង រស់នៅភូមិខាងលើដែរ បានឱ្យដឹងថា ផ្ទះអ្នកស្រីនៅមិនទាន់មានបង្គន់ប្រើប្រាស់ទេ ដោយតែងតែដើរបត់ជើងពាសវាលពាសកាល ហើយក៏មិនទាន់យល់ដឹងពីអនាម័យ។ អ្នកស្រី វ៉ន ផេន បានឱ្យដឹងបន្ថែមថា អាជ្ញាធរភូមិឃុំ បានផ្ដល់ជាលូ ឬថាសបង្គន់ដែរ អ្នកស្រីមិនមានថវិកាសម្រាប់ធ្វើបង្គន់ ទើបសម្រេចចិត្តរស់នៅដោយអត់បង្គន់បែបនេះ។

លោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ប្រជាជនមួយចំនួនពុំទាន់យល់ដឹងពីអនាម័យ ដែលភាគីពាក់ព័ន្ធត្រូវចូលរួមដោះស្រាយជូន មិនថាជនមានពិការភាព ជនជាតិភាគតិច អ្នករស់នៅទីក្រុង ឬជនបទ។ លោកបញ្ជាក់បន្ថែមថា យុទ្ធសាស្ត្រនៅឆ្នាំ២០២៥ ត្រូវតែសម្រេចឱ្យបាន ODF ក្នុងផ្ទះត្រូវតែមានបង្គន់ប្រើប្រាស់ ហើយបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល និងត្រូវផឹកទឹកស្អាតគ្រប់ៗផ្ទះ៕
អត្ថបទ៖ ទុំ ជីតា

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ