Connect with us

ព័ត៌មានជាតិ

បេះដូង​ក្រដាស​បត់​ជិត​៤​លាន​បេះដូង​នៅ​ក្នុង​បរិវេណ​ប្រាសាទ​អង្គរ បាន​រើចេញ​នៅ​ថ្ងៃ​នេះ

បានផុស

នៅ

សៀម​រា​ប ៖ បេះដូង​ក្រដាស​បត់​ជិត​៤​លាន​បេះដូង និង​ជា​បេះដូង​ច្រើន​ជា​ងគេ​លើ​ពី​ភព​លោក បាន​ដោត​ជា​អក្សរ​ខ្មែរ និង​ជា​រូប​បេះដូង នៅ​បរិវេណ​ប្រាសាទ​អង្គរវត្ដ ត្រូវបាន​ដក រៀបចំ​ទុក​វិញ បន្ទាប់ពី​បាន​បំបែក​ឯតទគ្គកម្ម​បេះដូង​ច្រើនជាងគេ​លើ​ពិភពលោក ដោយ Guinness World Records នៃ​យុទ្ធនាការ Beyond The Games កាលពី​ថ្ងៃទី​១១​ ខែមេសា​ ឆ្នាំ​២០២៣​កន្លងមក​។

លោក ធុន សីហា យុវជន​ស្ម័គ្រ​ចិត្ដ​នៃ​ក្រុមការងារ Beyond The Games បានឱ្យដឹង​នៅ​ថ្ងៃទី​២៤​នេះ​ថា បេះដូង​ដែល​រៀប​ជា​អក្សរ​ខ្មែរ​និង​រូប​បេះដូង បាន​ដក ប្រមូល រៀបចំ​ទុកដាក់​ហើយ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២៣​នេះ ប៉ុន្ដែ​បេះដូង​ជា​ទ្រង់​ដែក​ត្រីកោណ​បាន​រុះរើ​កាលពី​ថ្ងៃទី​២៣ ដើម្បី​យកទៅដាក់​បង្ហាញ​ជា​សួន​នៅ​រាជធានី​ភ្នំពេញ​បន្ដទៀត ដែល​ធ្វើឡើង​នៅ​វិមាន​ឈ្មះ​ឈ្នះ​នា​ថ្ងៃទី​២៨​ខែមេសា​ឆ្នាំ​២០២៣​ខាងមុខនេះ នៅក្នុង​កម្មវិធី Beyond The Games ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ដថា បេះដូង​បត់ក្រដាស​នេះ បានរៀបចំ​នៅ​បរិវេណ​ប្រាសាទ​អង្គរ​ចាប់ពី​ថ្ងៃទី​៧​ខែមេសា ហើយ​នៅ​ថ្ងៃទី​១១​ខែមេសា​បានប្រកាស​បំបែក​កំណត់ត្រា​ពិភពលោក បេះដូង​ច្រើនជាងគេ ដោយ Guinness World Records នៃ​យុទ្ធនាការ Beyond The Games​។​ក្រោយពី​ការរៀបចំ​ជា​រូប​អក្សរ​ខ្មែរ និង​រូប​បេះដូង​មាន​ភ្ញៀវទេសចរ​រាប់លាន​នាក់​ទៅ​ទស្សនា​។​

ជាមួយគ្នា​នោះដែរ មន្ដ្រី​អាជ្ញាធរ​ជាតិ​អប្សរា​ពីររូប​ដែលជា​ក្រុម​អ្នកមើល​ថែរក្សា​បេះដូង​បត់ បានឱ្យដឹងថា ក្រោយពី​បេះដូង​បត់​បានបង្ហាញ​ឱ្យ​ពិភពលោក​បានឃើញ នៅ​បរិវេណ​ប្រាសាទ​អង្គរ​កន្លងមក បាន​ទាក់ទាញ​អ្នកទេសចរ​ជាតិ​អន្ដរជាតិ​យ៉ាងច្រើន​កុះករ​ទៅ​ទស្សនា និង​ថត​ផ្ដិត​យក​រូប​ភាពជា​អនុស្សាវរីយ៍ ជាក់ស្ដែង​ក្រោយ​ចូលឆ្នាំ មាន​អ្នកទេសចរ​ជាតិ​និង​អន្ដរជាតិ​ទៅ​ទស្សនា​ជិត​មួយ​ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ​។

មន្ដ្រី​ដដែល​បាន​បន្ដ​ថា បើ​ទោះ​បី​បេះដូង​បត់​នេះ បាន​ដកចេញ​វិញ​ក្ដី ក៏​ប៉ុន្ដែ​ទស្សនីយភាព​បេះដូង​ច្រើនជាងគេ​លើ​ពិភពលោក​នេះ បាន​បង្ក​ភាពសប្បាយ​រីករាយ និង​មាន​អនុស្សាវរីយ៍​ដែល​មិនអាច​បំភ្លេចបាន​។ ពួកគាត់​បាន​សម្ដែង​ការ​សោកស្ដាយ​ដែរ ក៏​ប៉ុន្ដែ​ដោយសារ​បេះដូង​នេះ​ជា​ក្រដាស​មិនអាច​ទុក​យូរ​បាន នាំឱ្យ​ខូចខាត ដោយសារ​ភ្លៀង​ខ្យល់​ជាដើម ហើយ​រំពឹង​ថា ឆ្នាំក្រោយៗ​ទៀត ក្រុមការងារ​បាយ័ន​ឌឺ​ហ្គេម​នឹងមាន​កម្មវិធី​ល្អៗ​ជាច្រើន​ទៀត ដើម្បី​ទាក់ទាញ​អ្នកទេសចរ​ទៅ​កំសាន្ដ​និង​បង្កើត​ស្នាមញញឹម​ដល់​កូន​ខ្មែរ​គ្រប់ៗ​រូប​។

គិត​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​២៤​ ខែមេសា ឆ្នាំ​២០២៣​នេះ បេះដូង​ចំនួន ៣,៩១៧,៨០៥ បេះដូង បាន​បំបែក​កំណត់ត្រា​ពិភពលោក​ជា​បេះដូង​ច្រើនជាងគេ​ដែល​បានរៀបចំ​ជា​អក្សរ​ខ្មែរ និង​រូប​បេះដូង បានបង្ហាញ​នៅ​បរិវេណ​ប្រាសាទ​អង្គរវត្ដ​មាន​រយៈពេល​១៤​ថ្ងៃ​មកហើយ​៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥៤ នាទីutes មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៥ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម