ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន តែងតែរំលឹកជនបរទេសចំនួនថា កុំធ្វើកំហុសទី ៣ លើកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្ដេច តែងតែរំលឹកជនបរទេសចំនួនថា កុំធ្វើកំហុសទី ៣ លើកម្ពុជា ដែលកន្លងមកមានជនបរទេសមួយចំនួន បានសាងកំហុសលើកម្ពុជាចំនួន ២រួចមកហើយ។

ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ នៃវិទ្យាស្ថានជាតិអប់រំ (NIE) នាព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន សម្ដេច តែងតែនិយាយរំលឹកជាមួយជនបរទេសមួយចំនួន ដែលចូលចិត្តប្រដៅកម្ពុជាថា ពួកអ្នកឯងកុំធ្វើកំហុសទី ៣ លើកម្ពុជា។ កំហុសទី ១ ដែលជនបរទេសមួយចំនួន បានធ្វើមកលើកម្ពុជា គឺពួកគេតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ តែពួកគេបានគាំទ្ររដ្ឋប្រហារយោធារបស់ លន់ នល់ ទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ហើយធ្វើឲ្យប្រទេសកម្ពុជា មានសង្រ្គាម។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «អ្នកឯងតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ ប៉ុន្តែមិនគួរសោះ អ្នកឯងគាំទ្ររដ្ឋប្រហារយោធារបស់ លន់ នល់ អញ្ចឹងមានន័យថា ម៉េច? គឺប្រជាធិបតេយ្យ នៅនឹងមាត់អ្នកឯង ចង់អ្នកឯងថា ម៉េច គឺជារឿងរបស់អ្នកឯងទៅទៀត អញ្ចឹង អានេះជាកំហុសទី ១»។
ចំពោះកំហុសទី ២ គឺជនបរទេសមួយចំនួន បានគាំទ្រខ្មែរក្រហមនៅអង្គការសហប្រជាជាតិពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩១ ដែលនេះមិនមែនជារឿងលេងសើចទេ។ «ដឹងថា ខ្មែរក្រហមសម្លាប់ប្រជាជនដែរ ក៏ប៉ុន្តែហេតុអីបានគាំទ្រខ្មែរក្រហមនៅអង្គការសហប្រជាជាតិ អញ្ចឹងតែងតែដាស់តឿនទេថា អ្នកឯងសូមកុំធ្វើកំហុសទី ៣ សម្រាប់ប្រទេសរបស់ខ្ញុំៗ»។ នេះជាលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ប្រទេសមួយចំនួន បានតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ តែប្រជាធិបតេយ្យរបស់ពួកគេ បែរជាទៅគាំទ្ររដ្ឋប្រហារយោធា និងគាំទ្រខ្មែរក្រហមដែលសម្លាប់ប្រជាជនខ្មែរទៅវិញ ហើយនិយាយថា ខ្លួនជាប្រទេសប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ