Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ បើសិនជា ហ៊ុន សែន ល្ងង់ណាស់ ម៉េចក៏ ហ៊ុន សែន ប្រើក្បាលអ្នកឯងបាន

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចំអកទៅអតីតមេបក្សប្រឆាំងថា ប្រសិនបើ ហ៊ុន សែន ល្ងង់ណាស់ ហេតុអ្វីបានជា ហ៊ុន សែន ប្រើក្បាលអ្នកឯងបាន?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចំអករបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ នៃវិទ្យាស្ថានជាតិអប់រំ (NIE) នាព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៣នេះ។

នៅក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «អាខ្លះថា ឯងល្ងង់ណាស់ អញ្ចឹងបើសិនជា ហ៊ុន សែន ល្ងង់ណាស់ ម៉េចក៏ ហ៊ុន សែន ប្រើក្បាលអ្នកឯងបាន អ្នកឯងត្រូវចាំកន្លែងហ្នឹង»។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី គួរណាស់តែក្រុមប្រឆាំងផ្អាកវាយប្រហារលើមកសម្ដេច តែពួកគេនៅតែជេរសម្ដេចទៀត។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងជាសំណួរថា តើអ្នកណាជួយពង្រឹងអំណាចរបស់ ហ៊ុន សែន? ដោយមិនបញ្ចេញឈ្មោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «អាមួយហ្នឹង អាហ្នឹងស្រួលប្រើ អាហ្នឹងក្មួយស្រួលប្រើណាស់ ខ្ញុំហៅវាក្មេងទៅចុះ ព្រោះអានេះដូចក្មេងបៀមដៃអញ្ចឹង ស្រួលប្រើណាស់»។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការកែរដ្ឋធម្មនុញ្ញពី ២ភាគ ៣ មក ៥០បូក​ ១ គឺជាការប្រគល់អំណាចកាន់តែខ្លាំឲ្យគណបក្សប្រជាជនកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន ចំអកឲ្យក្រុមគណបក្សប្រឆាំងថា ​មកពីមេរបស់អ្នកឯងអន់ពេក ទើបសម្ដេចខ្លាំងយ៉ាងដូច្នេះ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៥ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍១៣ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១១ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម