Connect with us

ព័ត៌មានជាតិ

ម្ដាយ រដ្ឋមន្ត្រីក្រសួងអប់រំ ទទួលមរណភាព ក្នុងជន្មាយុ ៨៦ ឆ្នាំ

បានផុស

នៅ

មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ន សាអ៊ុន ត្រូវជាម្តាយបង្កើត ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលមរណភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងដល់ មន្ត្រីរាជការ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ជ្រាបថា បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី ប៉ែន វិមល ព្រមទាំងបុត្រ មានទុក្ខជាទម្ងន់ ដោយ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ន សាអ៊ុន ត្រូវជាម្តាយបង្កើត ម្តាយក្មេក និង ជាជីដូន បានទទួលមរណភាព នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៨:៥៥ នាទី ក្នុងជន្មាយុ ៨៦ ឆ្នាំ ដោយជរាពាធ។

ទន្ទឹមពេលមានសាររំលែកទុក្ខជាច្រើនពីបណ្ដាមន្ត្រីរាជការ ញាតិមិត្ត និងសាធារណជន បណ្ឌិត ហង់ជួន ណារ៉ុន ផ្ញើសារថ្លែងអំណរគុណវិញថា៖ “ខ្ញុំ ភរិយាខ្ញុំ និងក្រុមគ្រួសារសូមថ្លែងអំណរគុណដល់ឯកឧត្តម និងលោកជំទាវ លោក លោកស្រីទាំងអស់ ដែលចូលរួមរំលែកទុក្ខជាមួយរូបខ្ញុំ និងក្រុមគ្រួសារ។ ខ្ញុំសូមបួងសួងសូមអោយវត្ថុស័ក្តិសិទ្ធិតាមបីបាច់ និងអភិបាលឯកឧត្តម លោកជំទាវ លោក លោកស្រី និងក្រុមគ្រួសារ សូមជួបតែសេចក្តីសុខ និងមានជោគជ័យក្នុងគ្រប់ភារកិច្ច”។

គួរបញ្ជាក់ថា សពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ន សាអ៊ុន កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា ស្ថិតនៅផ្ទះលេខ P27 ផ្លូវ០៥ បុរីពិភពថ្មី២ (ទួលក្រសាំង) ក្រុងតាខ្មៅ ខេត្តកណ្តាល។ ដំណឹងនេះចាត់ទុកជាការជូនជ្រាបជាព័ត៌មាន និងគោរពអញ្ជើញ ញាតិមិត្តជិតឆ្ងាយទាំងអស់ ដើម្បីចូលរួមពិធីបុណ្យសព ដូចបានគោរពជម្រាបជូនខាងលើ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា២៤ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម