ព័ត៌មានជាតិ
ក្រុមហ៊ុន ប៊ូ យ៉ុង ផ្ដល់ជំនួយរថយន្តក្រុង ១ ០០០ គ្រឿងដល់កម្ពុជា
ក្រុមហ៊ុន ប៊ូ យ៉ុង ផ្ដល់រថយន្តក្រុងចំនួន ១ ០០០ គ្រឿងដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីតភ្ជាប់បណ្ដាញដឹកជញ្ជូននៅតាមបណ្ដាខេត្ត។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅព្រឹកថ្ងៃទី ២៥ ខែមេសា នេះថា ក្រុមហ៊ុន ប៊ូ យ៉ុង សុំផ្ដល់រថយន្តក្រុង ១ ពាន់គ្រឿងបន្ថែមទៀត ដល់កម្ពុជាចែកចាយតភ្ជាប់បណ្ដាញដឹកជញ្ជូនទៅតាមខេត្ត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីប្រគល់ដល់សាលារាជធានីភ្នំពេញចំនួន ២០០ គ្រឿង កន្លងមក។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ឥឡូវក្រុមហ៊ុនបានសុំផ្ដល់ជាថវិកាដើម្បីទិញរថយន្តតែម្ដង។

កាលពីថ្ងៃទី ២៨ ខែកុម្ភៈ រថយន្តក្រុងចំនួន ២០០ គ្រឿង ដែលជាអំណោយរបស់ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប» ត្រូវបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែក ពង្រឹងប្រសិទ្ធភាព នៃការផ្តល់សេវាដឹកជញ្ជូនសាធារណៈ រថយន្តក្រុង (City Bus) ក្នុងរាជធានីភ្នំពេញឱ្យកាន់តែប្រសើរឡើងមួយកម្រិតថែមទៀត៕



-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ