Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ អះអាងថា ក្នុងដំណាក់កាលគ្រប់គ្រងប្រទេស សម្ដេចបាននិងកំពុងខិតខំអភិវឌ្ឍន៍វិស័យអប់រំឲ្យដល់មូលដ្ឋាន  

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា ក្នុងដំណាក់កាលដែលសម្ដេចមានលទ្ធភាពគ្រប់គ្រងប្រទេស សម្ដេចបាននិងកំពុងខិតខំអភិវឌ្ឍន៍វិស័យអប់រំឲ្យដល់មូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអះអាងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ នៃវិទ្យាស្ថានជាតិអប់រំ (NIE) នាព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងអតីតកាលវាបានកន្លងហួសទៅហើយ តែវាបានផ្ដល់មេរៀនច្រើនណាស់សម្រាប់ទាំងអស់គ្នា ដើម្បីឈានទៅមុខទាំងអស់គ្នាដែរ។ «ពង្រឹងនូវសមត្ថភាព ធនធានមនុស្សរបស់កម្ពុជា កុំឲ្យកម្ពុជា​អភ័ព្វ​ដូចខ្ញុំកាលពីកុមារ ដែលត្រឹមតែអាយុ ១៣ឆ្នាំតែប៉ុណ្ណោះ គឺបែកពីឪពុក-ម្ដាយ ដែលជារឿងកំសត់ៗ»។ នេះជាការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន។

សម្ដេចតេជោ ហ៊ុន សែន អះអាងថា ក្នុងដំណាក់កាលដែលសម្ដេចគ្រប់គ្រងប្រទេសកម្ពុជា សម្ដេចបាននិងកំពុងខិតខំអភិវឌ្ឍន៍វិស័យអប់រំឲ្យដល់មូលដ្ឋាន ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «អញ្ចឹងទេ បានជាដំណាក់កាលដែលខ្ញុំមានលទ្ធភាពគ្រប់​គ្រងប្រទេស ខ្ញុំខិតខំធ្វើផ្នែកវិស័យអប់រំឲ្យដល់មូលដ្ឋាន ជាមួយហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដើម្បីឲ្យកូនសិស្សងាយទៅកាន់សាលារៀនដោយមានផ្លូវល្អ និងសុវត្ថិភាព»។

បើតាមសម្ដេចតេជោ ហ៊ុន សែន នេះគឺជាក្របខណ្ឌគោលនយោបាយបែងចែកផ្លែផ្កា នៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២៤ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

ព័ត៌មានជាតិ២២ ម៉ោង មុន

ស្ពាន​ឆ្លង​ទន្លេភ្ជាប់​ទៅ​ផ្លូវល្បឿនលឿន ដីឥដ្ឋ-ថ្មគរ ឈានទៅ​​ខួងគ្រឹះ ខណៈ​មាន​​ការ​សង់ស្ពាន​ដែកបណ្តោះអាសន្ន​សម្រួល​ការ​ងារសាងសង់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

លោក គីម ជុងអ៊ុន៖ ការ​ទទួលទាន «ហតដក» គឺ​ជា​ទង្វើ​ក្បត់ជាតិ

Sokha Hotels

ព័ត៌មានពេញនិយម