ព័ត៌មានជាតិ
លោក ខៀវ កាញារីទ្ធ៖ ការមិនយកប្រាក់ពីការផ្សព្វផ្សាយស៊ីហ្គេមចំណេញមុខមាត់កម្ពុជា
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងប្រាប់ “កម្ពុជាថ្មី” ថា ក្នុងឱកាសព្រឹត្តិការណ៍ស៊ីហ្គេមខាងមុខ ដែលកម្ពុជាជាម្ចាស់ផ្ទះ និងមិនយកប្រាក់កម្រៃពីការផ្សព្វផ្សាយព័ត៌មានពីជាតិ និងអន្តរជាតិ គឺកម្ពុជាចំណេញច្រើនយ៉ាងណាស់ក្នុងព្រឹត្តិការណ៍នេះ។
ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូង នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេមនេះ រាល់ការចំណាយទាំងអស់គឺជាបន្ទុករបស់រដ្ឋាភិបាល មិនថាសិទ្ធិផ្សព្វផ្សាយព័ត៌មាន ការចូលទស្សនា ឬ កន្លែងស្នាក់នៅ អាហារហូបចុករបស់ប្រតិភូកីឡាឡើយ គឺផ្តល់ជូនដោយមិនគិតប្រាក់។
លោករដ្ឋមន្ត្រីបានលើកឡើងថា ការប្រកួតកីឡាស៊ីហ្គេមនេះ គឺជាការប្រជុំរវាងប្រជាជនអាស៊ាន ដែលជាការលើកស្នាដៃអាស៊ាន និងសាមគ្គីភាពអាស៊ាន ហើយបង្ហាញថា អាស៊ានគឺជាសហគមន៍តែមួយ។
ចំពោះផលចំណេញដែលកម្ពុជាទទួលបានពីការផ្សព្វផ្សាយមិនគិតថ្លៃក្នុងព្រឹត្តិការណ៍ស៊ីហ្គេមមានដូចជា ចំណេញផ្នែកទេសចរណ៍ មុខមាត់ប្រទេស ប្រជាប្រិយភាព ដែលជាការចំណេញខ្លាំងមែនទែន ពោលគឺចំណេញលើសពីការយកប្រាក់ទៅទៀត។
មកដល់ពេលនេះ គឺមានប្រព័ន្ធផ្សព្វផ្សាយជាច្រើន ស្ទើរតែគ្រប់ប្រទេសទាំងអស់ដែលបានទាក់ទងមកក្រសួងព័ត៌មានក្នុងការសុំសិទ្ធិចុះផ្សាយនេះ។ ចំពោះចំនួនពិតប្រាកដគឺមិនទាន់អាចដឹងច្បាស់នៅឡើយទេ ព្រោះអាចនៅមានប្រព័ន្ធផ្សព្វផ្សាយខ្លះមកជាមួយប្រតិភូកីឡាតែម្តង។
រីឯ ប្រព័ន្ធអ៉ិនធឺណេតវិញ លោក ខៀវ កាញ្ញារីទ្ធ សង្ឃឹមថា នឹងអាចដំណើរការបានរលូនល្អ ដូចពេលដែលកម្ពុជារៀបចំការប្រជុំអាស៊ានកាលពីពេលកន្លងទៅដែរ ព្រោះក្រសួងបានសហការជាមួយក្រុមហ៊ុនអ៉ិនធឺណេតផ្សេងៗដើម្បីរៀបចំឱ្យមានភាពរលូនល្អផងដែរ។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានសំណូមពរដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិគ្រប់រូប ផ្សព្វផ្សាយតែព័ត៌មានណាដែលពិតប្រាកដក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ដើម្បីឱ្យមានដំណើរការល្អ និងជោគជ័យក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនេះ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ