ព័ត៌មានជាតិ
សភាពាណិជ្ជកម្មខេត្តស្វាយរៀង ណែនាំពីការចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោត
ស្វាយរៀង៖ នៅមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង បានរៀបចំធ្វើកិច្ចប្រជុំណែនាំស្ដីពីការចាប់លេខរៀងឈរឈ្មោះបោះឆ្នោត សភាពាណិជ្ជកម្មខេត្តស្វាយរៀងអាណត្តិទី២ លើកទី១ នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៣ និង។

លោក មាស ឆកវណ្ណរ៉ុន ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បានបញ្ជាក់ពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការទំនាក់ទំនងវិស័យពាណិជ្ជកម្មរវាង ការផលិតនាំចេញ-នាំចូល របស់រដ្ឋជាមួយវិស័យឯកជន លើកស្ទួយសេដ្ឋកិច្ច ប្រទេសជាតិឲ្យមានភាពរីកចម្រើនដូចប្រទេស ដទៃទៀតនៅលើពិភពលោក។ ដោយឡែកខេត្តស្វាយរៀង ក៏បានបង្កើតសភាពាណិជ្ជកម្មខេត្ត ដើម្បីគ្រប់គ្រងការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនពាណិជ្ជករ អាជីវករ សេវាករ ជាច្រើននៅក្នុងខេត្តផងដែរ។
លោក សុខារ៉ាម អភិបាលរងខេត្តស្វាយរៀង បានថ្លែងកោតសរសើរដល់ក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្ត ដែលរយៈពេលកន្លងមកបានធ្វើកិច្ចសហការគ្នាយ៉ាងល្អជាមួយស្ថាប័នពាក់ព័ន្ធ ស្ថាប័នមានសមត្ថកិច្ចក្នុងការរៀបចំនីតិវិធីគ្រប់គ្រងវិស័យពាណិជ្ជកម្ម ពិសេសសភាពាណិជ្ជកម្មខេត្ត ដើម្បីឲ្យក្រុមហ៊ុន និងអ្នកធ្វើពាណិជ្ជកម្ម ផ្នែកសេវាកម្ម អាជីវកម្មនានា បានដំណើរការយ៉ាងរលូនតាមច្បាប់របស់ក្រសួងពាណិជ្ជកម្ម។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ដោយសារប្រទេសមានសុខសន្តិភាព មានការគ្រប់គ្រងល្អទើបវិស័យពាណិជ្ជកម្ម ទាំងរដ្ឋ និងឯកជនមានភាពរីកចម្រើន និងអ្នកវិនិយោគិនចូលមកបោះទុនវិនិយោគ បង្កើតរោងចក្រសហគ្រាស នាំមកនូវប្រាក់ចំណូល ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។
ជាមួយគ្នានេះលោក គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានធ្វើការណែនាំផ្ដាំផ្ញើដល់ម្ចាស់ ឬតំណាងក្រុមហ៊ុន តំណាងពាណិជ្ជកម្ម អាជីវករ សេវាករនានា ត្រូវអនុវត្តតាមនីតិវិធីឲ្យបានត្រឹមត្រូវ តាមដំណាក់កាលនីមួយៗ ដែលក្នុងនោះ រួមមាន ការចប់លេខរៀងរបស់បេក្ខជនសភាពាណិជ្ជកម្ម ការឃោសនា ដើម្បីស្វែងរកអ្នកគាំទ្រនិងការបោះឆ្នោតជ្រើសរើសប្រធានសភាពាណិជ្ជកម្ម ឬបេក្ខជននៅក្នុងសភាពាណិជ្ជកម្មខេត្តផងដែរ៕
អត្ថបទ៖ ភក្ដី


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ