ព័ត៌មានជាតិ
ក្លិបអ្នកកាសែតដឹកនាំអ្នកសារព័ត៌មានធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ
នៅថ្ងៃទី ២៥ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំកម្មវិធីដំណើរទស្សនកិច្ចសារព័ត៌មានទៅកាន់ខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃ។ ដំណើរទស្សនកិច្ចនេះ គឺដឹកនាំដោយលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ដោយមានការចូលរួមរបស់អ្នកសារព័ត៌មានចម្រុះស្ថាប័នប្រមាណជាង៣០រូប។
ដំណើរទស្សនកិច្ចសារព័ត៌មាននេះ គឺធ្វើឡើងក្រោមកិច្ចសហការរវាងក្លិបអ្នកកាសែតកម្ពុជា និងក្រសួងទេសចរណ៍ ព្រមទាំងរដ្ឋបាលខេត្តព្រះសីហនុ។ ក្នុងនោះ នៅព្រឹកថ្ងៃទី២៥នេះ ក្រុមអ្នកសារព័ត៌មាន បានធ្វើទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខណៈនៅពេលរសៀល នឹងធ្វើទស្សនកិច្ចនៅអាងប្រព្រឹត្តកម្មទឹកកខ្វក់ PS2 និងទស្សនាភាពរីកចម្រើននៃទីក្រុងព្រះសីហនុ ក្រោមការសម្របសម្រួលរបស់លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ។
រីឯនៅថ្ងៃទី២៦ ខែមេសា ក្រុមអ្នកសារព័ត៌មាន នឹងចូលរួមក្នុងវេទិកាទេសចរណ៍មួយចំនួន ជាអាទិ៍៖ វេទិកាទេសចរណ៍មេគង្គ សន្និសីទសារព័ត៌មានដែលរៀបចំដោយក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ និងវេទិកាសារព័ត៌មានស្ដីពីគោលនយោបាយទេសចរណ៍ និងស្ថានភាពទេសចរណ៍ក្នុងខេត្តព្រះសីហនុ ក្រោមវត្តមានរបស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។
ដោយឡែកនៅថ្ងៃទី២៧ ដែលជាថ្ងៃទី៣ នៃកម្មវិធីដំណើរទស្សនកិច្ចសារព័ត៌មាននេះ នឹងបន្តធ្វើទស្សនកិច្ចទៅកាន់តំបន់អភិវឌ្ឍន៍រាម និងកោះសំពោច រួមទាំងកម្មវិធីមួយចំនួនទៀតផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?