ព័ត៌មានជាតិ
លោក យឹម ស៊ីណន ៖ មានតែបក្សប្រជាជនតែមួយគត់ អាចថែរក្សាបានសុខសន្តិភាព និងនាំនាវាកម្ពុជា ឆ្ពោះទៅភាពជឿនលឿន
លោក យឹម ស៊ីណន តំណាងសមាជិកគណបក្សប្រជាជនកម្ពុជា ដែលត្រូវប្រកាសចូលជាសមាជិកថ្មី មានជំនឿជឿជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលអាចថែរក្សាបាននូវសុខសន្តិភាព នាំនាវាកម្ពុជាឆ្ពោះទៅភាពជឿនលឿនដូចប្រទេសអភិវឌ្ឍន៍នានា។

លោក យឹម ស៊ីណន អតីតប្រធានយុវជនគណបក្សសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៣ ហើយត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ចំនួន ១៨០ នាក់ របស់គណៈកម្មាធិការគណបក្សសង្កាត់ផ្សារដើមថ្កូវ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ២៤ មេសា លោក យឹម ស៊ីណន បានបន្តថា «យើងខ្ញុំពិតជាមានមោទនភាព ដែលបានចូលរួមចំណែកក្នុងនាមជាសមាជិកគណបក្សប្រជាជនកម្ពុជា»។

ដើម្បីឆ្លើយតបទៅនឹងសេចក្ដីទុកចិត្តរបស់គណបក្ស និងចូលរួមរក្សាប្រៀបឈ្នះរបស់គណបក្សក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ លោក យឹម ស៊ីណន បានប្ដេជ្ញាគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីសម្រេចរបស់សន្និបាតគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា ដែលបានសម្រេចជាឯកច្ឆន្ទបន្តគាំទ្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងជ្រើសតាំង ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត។

ជាមួយគ្នានេះដែរ ប្ដេជ្ញាការពារឲ្យបានជាដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សង្គម និងទប់ស្កាត់រាល់ការប៉ុនប៉ងបង្កចលាចលនានារបស់ក្រុមប្រឆាំង និងមជ្ឈដ្ឋានអគតិ ដើម្បីធានាការរស់នៅដោយសុខសាន្តរបស់ប្រជាពលរដ្ឋ។ ប្ដេជ្ញាស្មោះត្រង់បម្រើជាមួយគណបក្សប្រជាជនកម្ពុជាឥតងាករេ និងប្ដេជ្ញាកៀរគរបងប្អូន ក្រុមគ្រួសារ និងមិត្តភ័ក្ដិ ឲ្យទៅគាំទ្របោះឆ្នោត និងបោះជូនគណបក្សប្រជាជនកម្ពុជាគ្រប់ៗអាណត្តិ ជាពិសេសដណ្ដើមជ័យជំនះនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ។

លោកបណ្ឌិត អ៊ិត សំហេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌចំការមន និងខណ្ឌបឹងកេងកង បានមានប្រសាសន៍ថា ការរក្សាបានសមាជិកចាស់បូកបញ្ចូលការកសាងសមាជិកបក្សថ្មីបន្ថែម គឺជាកម្លាំងសាមគ្គីយ៉ាងរឹងមាំមួយសម្រាប់គណបក្ស ដើម្បីបន្តដឹកនាំប្រទេសជាតិឲ្យកាន់តែរីកចម្រើនថែមទៀត ក៏ដូចជាធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ។

លោកបណ្ឌិត អ៊ិត សំហេង បញ្ជាក់ថា សមាជិកបក្សចាស់ថ្មី មានតួនាទីយ៉ាងសំខាន់ក្នុងការខិតខំអនុវត្តឲ្យបានត្រឹមត្រូវតាមកម្មវិធីគោលនយោបាយ និងលក្ខន្តិកៈ របស់គណបក្ស សំដៅការកសាងទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវិធីនយោបាយរបស់គណបក្ស និងច្បាប់របស់រដ្ឋនានា ដោយត្រូវថែរក្សាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង ការជួយគ្នាទៅវិញទៅមក និងត្រូវខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាពទាំងគុណធម៌ សីលធម៌ ដើម្បីសម្រេចភារកិច្ចជូនសង្គមជាតិរបស់យើង។
បន្ថែមពីនេះ លោកបណ្ឌិត ក៏បានលើកឡើងអំពីប្រវត្តិ និងស្នាដៃ របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានវ័យចំណាស់ មានភាពចាស់ទុំ បានដាក់ចេញនូវកម្មវិធីនយោបាយដ៏ត្រឹមត្រូវ និងមានគុណបំណាច់ បានកសាងសមិទ្ធផលជាច្រើន ក្នុងបុព្វហេតុជាតិ មាតុភូមិ ព្រមទាំងបានឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងជាមួយប្រជាពលរដ្ឋ រហូតនាំឲ្យប្រទេសមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍដូចសព្វថ្ងៃ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ