ព័ត៌មានជាតិ
៣ឆ្នាំចុងក្រោយទីផ្សាររថយន្តថ្មីនាំចូលមកកម្ពុជា មានការកើនឡើងខ្ពស់
អ្នកជំនាញយានយន្តនៅក្នុងប្រទេសកម្ពុជាបានអះអាងថា រយៈពេល៣ឆ្នាំចុងក្រោយនេះទីផ្សាររថយន្តថ្មីដែលនាំចូលមកកម្ពុជា មានការកើនឡើងខ្ពស់ ដោយសារកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធារជាបន្តបន្ទាប់។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការទទួលបានសិទ្ធិក្នុងការផ្តល់សេវាកម្មជួសជុល និងថែទាំរថយន្ត Mercedes-Benz នៅកម្ពុជា កាលពីរសៀលថ្ងៃទី ២៤ មេសា លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានលើកឡើងថា រថយន្តថ្មីនាំចូលមកកម្ពុជា មានការកើនឡើ ងដែលប៉ុន្មានឆ្នាំមុនការនាំចូលមានប្រហែល១០ទៅ២០%ទេ។ ប៉ុន្តែ៣ឆ្នាំចុងក្រោយនេះ បានកើនឡើងដល់ ៣០ទៅ៤០% ហើយឆ្នាំ២០២៣នេះ អាចនឹងឡើងដល់៥០%។ មានន័យថា រថយន្តថ្មី ៥០% និងរថយន្តមួយតឹក ៥០%។

លោកបានបន្តថា ការកើនឡើងនេះ ដោយសារជីវភាពរបស់ប្រជាជនមានការកើនឡើង មានការយល់ដឹងច្រើនពីអត្ថប្រយោជន៍ការប្រើប្រាស់រថយន្តថ្មី និងហានិភ័យនៃការប្រើប្រាស់រថយន្តជជុះ។ មួយវិញទៀត តម្លៃរថយន្តថ្មី ក៏មិនខុសគ្នាប៉ុន្មាននឹងរថយន្តជជុះហើយការចំណាយថែទាំតិចជាងរថយន្តជជុះថែមទាំងមានសុវត្តិភាពផាសុខភាពការសន្សំសំចៃប្រាក់ និងពេលវេលាផងដែរ។ លើសពីនេះទៀត ការទិញរថយន្តមិនចាំបាច់មានប្រាក់១០០%ទេ ក៏អាចទិញបានដែរតាមរយៈការបង់រំលស់ ដែលកក្តាទាំងនេះហើយបានធ្វើឱ្យការប្រើប្រាស់រថយន្តថ្មីមានកំណើនលឿន។
លោកបានបន្តទៀតថា ការប្រើរថយន្តថ្មីក៏ជំរុញឱ្យអ្នកប្រើប្រាស់រថយន្តផ្លាស់ប្តូរឥរិយាបថពីការទៅជួសជុលរថយន្តកន្លែងដែលមិនស្របច្បាប់ទៅកន្លែងស្របច្បាប់ និងស្តង់ដារត្រឹមត្រូវដើម្បីធានាសុវត្តិភាព៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់