ព័ត៌មានជាតិ
នេះជាពេលដែលគ្រុនចាញ់ ត្រូវសូន្យតាមរយៈ ការវិនិយោគ កែច្នៃ អនុវត្ត
សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំប្រារព្ធ “ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ឆ្នាំ២០២៣” នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ក្រោមប្រធានបទ “នេះជាពេលដែលគ្រុនចាញ់ ត្រូវសូន្យតាមរយៈការវិនិយោគ កែច្នៃ អនុវត្ត”។

កម្មវិធីនេះ ប្រារព្ធនៅក្នុងបរិវេណវិទ្យាល័យតេជោសៀមប៉ាង ស្ថិតក្នុងភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅក្នុងគោលបំណង ដើម្បីចែករំលែកសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ព្រមទាំងបង្កើនការយល់ដឹងដល់សហគមន៍ និងប្រជាជនគ្រប់មជ្ឈដ្ឋាន អំពីពេលវេលាដែលត្រូវធ្វើឱ្យគ្រុនចាញ់សូន្យពីពេលនេះ តាមរយៈការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តសកម្មភាពទាំងអស់គ្នាជាចាំបាច់ សម្រាប់ឈានឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់បានទាំងស្រុងនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ២០២៥ និងក្នុងពិភពលោកនៅឆ្នាំ២០៣០។

ទិវាជាតិនេះ មានការអញ្ជើញចូលរួមពីក្រសួង និងស្ថាប័នពាក់ព័ន្ធ រួមមាន៖ ក្រសួងសុខាភិបាល ក្រសួងបរិស្ថាន ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម ក្រសួងទេសចរណ៍ លោក លោកស្រី គណៈអភិបាលខេត្តទទួលបន្ទុកប្រធានក្រុមការងារពិសេសថ្នាក់ខេត្តលុបបំបាត់ជំងឺគ្រុនចាញ់ (PSMET) ប្រធាន/អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្ទឹងត្រែង មន្ទីរចំណុះរដ្ឋបាលខេត្ត កងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ រួមទាំង ដៃគូអនុវត្តន៍ និងដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ មានដូចជា៖ WHO, UNOPS, USAID/PMI CHAI, CRS, MC, HSD, PSI, Vectorlink, Chemonics-PSM,។ល។ ដែលមានអ្នកចូលរួមសរុបប្រមាណ ៧៥០នាក់។

នៅក្នុងពិធីដ៏សំខាន់នេះ សាស្ដ្រាចារ្យរដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអានសារលិខិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី សម្រាប់ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ដោយនៅក្នុងសារលិខិតនេះ បានសំដែងនូវការអបអរសាទរជាមួយពិភពលោកទាំងមូល ចំពោះការប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាគ្រុនចាញ់ពិភពលោក ព្រមទាំងគាំទ្រយ៉ាងពេញទំហឹងចំពោះគ្រប់សកម្មភាពទាំងអស់ដែលបាន និងកំពុងវិនិយោគ កែច្នៃ បង្កើនប្រសិទ្ធភាព និងអនុវត្តយ៉ាងសកម្មនាពេលកន្លងមក រហូតទទួលបានសមិទ្ធផលវិជ្ជមានជាផ្លែផ្កា លើការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់តាមគន្លងផែនការយុទ្ធសាស្ត្រជាតិ លុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥៕







-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ