ព័ត៌មានជាតិ
នាវាខ្នាតយក្ស១គ្រឿងនាំអ្នកទេសចរវ័យចំណាស់ចូលទស្សកិច្ចនៅក្រុងព្រះសីហនុ
នាវាទេសចរណ៍ខ្នាតយក្សមួយគ្រឿងបានចូលចតនៅកំពង់ផែស្វយ័តក្រុងសីហនុនៅព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៣ ក្នុងដំណើរទស្សនកិច្ចរយៈពេល១ថ្ងៃដើម្បីឲ្យក្រុមអ្នកទេសចរវ័យចំណាស់ដើរលេងកម្សាន្តនៅតាមទីប្រជុំជន និងតំបន់រមណីដ្ឋានសំខាន់ៗក៏ដូចជានៅតាមទីវត្តអារាមនៅក្នុងក្រុងព្រះសីហនុ។
មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារកំពង់ផែក្រុងព្រះសីហនុបានឲ្យដឹងថា នាវានេះមានឈ្មោះ EUROPA2 មានបណ្តោយប្រវែង ២២៥.៣៨ ម៉ែត្រ ទទឹងប្រវែង ២៩.៩០ ម៉ែត្រ និងជម្រៅ ៦.៣ ម៉ែត្រ មាននាវិកបម្រើការនៅលើនាវាសរុប ៣៦៧ នាក់ និងមានភ្ញៀវទេសចរ ៣៤៣ នាក់។
មន្ត្រីដដែលបានប្រាប់ទៀតថា នាវានេះបានធ្វើដំណើរមកពីប្រទេសវៀតណាមចូលចតនៅក្រុងព្រះសីហនុ បើតាមការគ្រោងទុកនាវាខ្នាតយក្សនេះនឹងធ្វើការចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ២២ យប់ ថ្ងៃដដែលឆ្ពោះទៅប្រទេសថៃ៕
ស៊ុយ ចាន់ធា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ