Connect with us

ព័ត៌មានជាតិ

អង្គភាពប្រឆាំងអំពើពុករលួយ ប្រកាសចាត់ការលើបណ្ដឹងចំនួន ៤០ បណ្ដឹង

បានផុស

នៅ

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ហៅ​កាត់​ថា ACU បាន​ប្រកាស​ថា មន្ត្រី​ជំនាញ​ផ្សេងៗ​របស់​ខ្លួន បាន​កំពុង​ពិនិត្យ វិភាគ និង​ធ្វើ​ការ​សម្រេច​លើ​ពាក្យបណ្ដឹង​ចំនួន ៤០ បណ្ដឹង ដែល​ខ្លួន​បាន​ទទួល ដើម្បី​ចាត់ការ​លើ​ជន​ពុករលួយ​ទាំងនោះ ប្រសិន​រក​ឃើញ​កំហុស នឹង​ចោទប្រកាន់ រួច​បញ្ជូន​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី ២២ អាណត្តិ​ទី ៣ នៃ​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ កាលពី​រសៀល​ថ្ងៃ​ទី ២៤ មេសា នៅ​ទីស្ដីការ​អង្គភាព ACU លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​មាន​ប្រសាសន៍​ថា ក្រៅពី​ចាត់ការ​លើ​បណ្ដឹង ៤០ ក្រុម ការងារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់ ACU ក៏បាន​ទទួល​មន្ត្រី​ចំនួន ២២២ នាក់ ដែល​បាន​ចូលខ្លួន​មក​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល ដែល​ក្នុង​នោះ​មន្ត្រី​ទើប​តែងតាំង​ថ្មី​ចំនួន ១៧៣ នាក់ និង​មន្ត្រី​ចំនួន ២៩ នាក់ បាន​មក​ប្រកាស​ចុងក្រោយ​គេ មូលហេតុ​ដោយសារ​ឈប់​ពី​ការងារ ចូលនិវត្តន៍ និង​ឈប់​ពី​ការងារ។

ការ​ប្រកាស​ទ្រព្យសម្បត្តិ​ធ្វើឡើង​ចំពោះ​មន្ត្រី​ដែល​ទទួល​បាន​ការ​បោះឆ្នោត​ពី​ពលរដ្ឋ និង​ទទួល​ប្រាក់ខែ​ពី​រដ្ឋ និង​បុគ្គល​ឯកជន ដែល​មាន​ចែង​ក្នុង​ច្បាប់​នានា មាន​ជា​ធរមាន ហើយ​បើ​តាម​ខ្លឹមសារ នៃ​ច្បាប់​ប្រឆាំង​អំពើពុករលួយ​មាន​គោលបំណង​អប់រំ បង្ការ ទប់ស្កាត់ និង​អនុវត្ត​ច្បាប់​នានា ដែល​ពាក់ព័ន្ធ​គ្នា។

ការ​ប្រកាស​ទ្រព្យសម្បត្តិ​នេះ ធ្វើឡើង ២ ឆ្នាំ​ម្តង ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មាន​ពុករលួយ មិន​ហ៊ាន​ពុក​រលួយ និង​មិន​អាច​ពុករលួយ ពោល​គឺ​អ្នក​សូកប៉ាន់ និង​អ្នកទទួល​សំណូក មានទោស​ដូចគ្នា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខណ្ឌសែនសុខ ចាត់​ក្រុម​ការងារ​ចុះ​ណែនាំ​បញ្ឈប់​ការ​ដុត​ក្រណាត់​រោចក្រកាត់ដេរយីហោ« ហ៊ុយ ម៉ីង» បង្កផ្សែងប៉ះពាល់សុខភាពប្រជាពលរដ្ឋ

ចរាចរណ៍៦ ម៉ោង មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ចរាចរណ៍១៨ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១៨ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១៩ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ១០ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម