Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនហ្គូហ្គល មានបំណងសហការជាមួយ គ.ជ.ប ក្នុងការចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ

បានផុស

នៅ

ក្រុមហ៊ុនហ្គូហ្គល (Google) មានបំណងសហការល្អជាមួយ គ.ជ.ប ក្នុងការចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានខុសច្បាប់ក្នុងបណ្តាញសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ហាញបំណងនេះ គ្រាដែលលោក ហង្ស ពុទ្ធ សមាជិក គ.ជ.ប និងជាអ្នកនាំពាក្យ រួមជាមួយថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋាន គ.ជ.ប បានទទួលជួបជាមួយលោក ម៉ីវ ហ្គេនស្ប៉ាឡេស (Mr. Yves Gonzalez) តំណាង ក្រុមហ៊ុនហ្គូហ្គល (Google) ប្រចាំនៅអាស៊ីអាគ្នេយ៍ មានការិយាល័យនៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣នេះ ដើម្បីពិភាក្សាអំពីកិច្ចសហការជាមួយគ្នា លើការទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានខុសច្បាប់។

ក្នុងជំនួបនេះលោក ម៉ីវ ហ្គេនស្សាឡេស មានប្រសាសន៍ថា បន្ទាប់ពីលោកបានជួបជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍រួចមក លោកមានបំណងជួប គ.ជ.ប ដើម្បីឲ្យមានកិច្ចសហការល្អជាមួយគ្នា ក្នុងការចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានខុសច្បាប់ក្នុងបណ្តាញសង្គម។ ដើម្បីធ្វើការងារនេះបាន លោកស្នើសុំបង្កើតក្រុមការងារទំនាក់ទំនងគ្នារវាង គ.ជ.ប ជាមួយនិងតំណាងក្រុមហ៊ុនហ្គូហ្គល (Google) ដែលមានទីស្នាក់ការប្រចាំនៅរាជធានីភ្នំពេញ ដើម្បី ដោះស្រាយបញ្ហាបានទាន់ពេល។

បន្ទាប់ពីបានពិភាក្សាគ្នាលើបញ្ហាបច្ចេកទេសជាច្រើន លើផ្នែកព័ត៌មានវិទ្យារួចមក ក្នុងជំនួបពិភាក្សានោះលោក ហង្ស ពុទ្ធា សមាជិក គ.ជ.ប និងជាអ្នកនាំពាក្យ បានស្នើឲ្យក្រុមហ៊ុនហ្គូហ្គល (Google) សហការជាមួយ គ.ជ.ប លើការងារមួយចំនួនដូចជា៖ បង្កលក្ខណៈងាយស្រួលក្នុងការស្វែងរកទីតាំងការិយាល័យបោះឆ្នោតនៅលើហ្គូហ្គល (Google) ឲ្យមានប្រសិទ្ធភាព, ទប់ស្កាត់ការលួចទិន្នន័យព័ត៌​មានដោយខុសច្បាប់, ដកចេញខ្លឹមសារព័ត៌មានលើបណ្ដាញសង្គមយូធូប (YouTube) ក្នុងករណី គ.ជ.ប ពិនិត្យឃើញថា មានការរំលោភបំពានធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតនៅកម្ពុជាជាដើម។

លោក ម៉ីវ ហ្គេនស្ប៉ាឡេស បានទទួលយករាល់ការលើកឡើងទាំងអស់របស់តំណាង គ.ជ.ប ហើយបញ្ជាក់ថា កិច្ចសហការទាំងនេះមិនតម្រូវឲ្យបង់ថ្លៃសេវាទេ។ ជាចុងក្រោយ លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា លោកនឹងរាយការណ៍ជូន គ.ជ.ប អំពីជំនួបនេះ ហើយការសុំបង្កើតក្រុមការងារទំនាក់ទំនង គឺទុកជូន គ.ជ.ប សម្រេច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម