Connect with us

ព័ត៌មានជាតិ

​មន្ត្រីកសិកម្ម និងម្ចាស់ចម្ការអះអាងដូចគ្នាថា តម្លៃទុរេន​ឆ្នាំនេះ​មានភាពល្អប្រសើរ​

បានផុស

នៅ

ម្ចាស់ចម្ការទុរេន និងមន្ត្រីមន្ទីរកសិកម្មខេត្តកោះកុងបានអះអាងដូចគ្នាថា តម្លៃទុរេននៅឆ្នាំនេះ មានភាព​ល្អប្រសើរច្រើន ខណៈទិន្នផលធ្លាក់ចុះតិចតូចដោយសារអំណោយផលអាកាសធាតុ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់ចម្ការ​ទុរេន​ នៅស្រុកស្រែអំបិល​ ខេត្តកោះកុង ​អ្នកស្រី អ៊ុំ ស្រីស្រស់បានប្រាប់ឱ្យដឹងថា នៅឆ្នាំនេះ ទិន្នផលទុរេននៅចម្ការទទួលបានផលល្អ ទាំងតម្លៃ និងគុណភាព លក់ចេញបោះដុំក្នុងតម្លៃជាង ២ ម៉ឺនរៀល ក្នុង១ គីឡូ។ អ្នកស្រីអះអាងថា តម្លៃឆ្នាំនេះ ប្រហាក់ប្រហែល និងឆ្នាំមុនដែរ។

លោក អ៊ី ម៉េងលាង ​ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តកោះកុងបានឱ្យដឹងថា ជាទូទៅទុរេនចម្ការលក់ចម្លោះពី ២ ម៉ឺន ទៅ ២ ៥០០០ រៀល។ លោកបញ្ជាក់ថា ទិន្និផលឆ្នាំនេះ ថយជាងឆ្នាំមុនបន្តិច ដោយសារតែអាកាសធាតុប្រែប្រួល មិនអំណោយផលធ្វើឱ្យការចេញផ្កាទុរេនជ្រុះអស់។

ទោះយ៉ាងណា ក៏កសិករមួយចំនួនបានលើកឡើងថា សម្រាប់ឆ្នាំនេះទិន្នផលផ្លែទុរេន បានហុចផលច្រើនជាងឆ្នាំទៅមុន ទោះបីជាមានទឹកភ្លៀងធ្លាក់តិចតួចយ៉ាងណាក្តី ក៏ដោយសារការប្រឹងប្រែងថែទាំរហូតដល់ពេលប្រមូលដូចពេលនេះ។

ផ្ទៃដីដាំទុរេននៅខេត្តកោះកុងប្រមាណ ៥០០ ហិកតា ខណៈទិន្នផលមិនអាចកំណត់បាននៅឡើយនោះទេ គ្រាន់តែថ្មបាំងមួយកន្លែងទទួលទិន្នផលបានប្រមាណ ២០០ តោន៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម