ព័ត៌មានជាតិ
ជាប់គុក១ឆ្នាំមិនកែខ្លួន ត្រូវប៉ូលិសចាប់បញ្ជូនទៅម្ដងទៀត
បុរសចិត្តខ្លាំងជាប់គុក១ឆ្នាំ ចេញមកវិញមិនកែខ្លួន ផឹកស្រាស្រវឹងបង្ករឿង វាយទ្រព្យសម្បត្តិបងប្អូនបង្កើត និងអ្នកជិតខាងខ្ទេច ហើយរត់គេចខ្លួន តែត្រូវនគរបាលឃាត់ខ្លួនបាននៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៨ខែមករា ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ជនបង្កមានឈ្មោះ រីក រួន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិគោកចាស់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជននេះធ្លាប់ជាប់ពន្ធនាគាររយៈពេលជិត១ឆ្នាំពីបទបង្កឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ។
លោកវរសេនីយ៍ឯក យ៉ត សុផល បានបញ្ជាក់ឲ្យដឹងទៀតថា មុនពេលកើតហេតុនោះជននេះបានផឹកស្រាស្រវឹង ហើយបានមករកបងប្អូនដោយសួររកអ្នកដែលបានប្តឹងខ្លួនឲ្យនគរបាលចាប់ខ្លួនដាក់គុក រួចបានយកដំបងឈើវាយបំផ្លាញ ម៉ូតូ ឡាន កញ្ចក់ទ្វារផ្ទះ កញ្ចក់បង្អូចផ្ទះ របស់បងបង្កើត បណ្តាលឲ្យបែកបាក់ខូចខាតអស់រួចហើយរត់គេចខ្លួនបាត់។

ក្រោយពីទទួលបានព័ត៌មាន លោកបានដឹកនាំកម្លាំងនគរបាលចុះស្រាវជ្រាវនិងចាប់ឃាត់ខ្លួនជនសង្ស័យដែលរត់ទៅសំងំលាក់ខ្លួននៅផ្ទះម្តាយបង្កើតរបស់គេ ហើយបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕
អត្ថបទ ៖ វ៉ាន់ ណាង



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ