Connect with us

ព័ត៌មានជាតិ

កងកម្លាំង​កង​ការពារ​ព្រំដែន​គោក​លេខ​៤០៣ បន្ត​ចាត់​កម្លាំង​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន ក្នុងភូមិ​សាស្ត្រ​ទទួលខុសត្រូវ

បានផុស

នៅ

ឧ​ត្ត​រ​មានជ័យ ៖ ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២៣ កងការពារ​ព្រំដែន​គោក​លេខ ៤០៣ យោធភូមិភាគ​ទី​៤ បាន​បន្ត​ចាត់តាំង​កម្លាំង​ដើរ​ល្បាត​សហការ​ត្រួតពិនិត្យ​ភូមិសាស្ត្រ និង​ល្បាត​ត្រួតពិនិត្យ​បង្គោល​សីមា តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ភូមិសាស្ត្រ​ដែល​អង្គភាព​ទទួលខុស​ត្រូវ​គ្រប់​ចំណុច​គោលដៅ​ដែល​បានកំណត់​ទុក ដើម្បី​តាមដាន​សភាពការណ៍ និង​ទប់ស្កាត់​ការ​លួច​ឆ្លងដែន​ខុសច្បាប់​បទល្មើស​ផ្សេងៗ ស្ថិតក្នុង​ភូមិសាស្ត្រ​ដែល​ទទួលខុសត្រូវ។

លោក​មេបញ្ជាការ បាន​មានប្រសាសន៍ថា ការដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​នេះ គឺ​អនុវត្តតាម​បទបញ្ជា របស់​ថ្នាក់លើ ដើម្បី​ពង្រឹង​ដល់​កងកម្លាំង​ជាប្រចាំ​ការ។

លោក​មេបញ្ជាការ កង​ការ​ព្រំដែន​លេខ​៤០៣ បានដាក់​បញ្ជា​យ៉ាង​តឹងរ៉ឹង​ឱ្យកម្លាំង សហការគ្នា​ឱ្យបាន​ល្អ​ថែមទៀត ជាមួយ​កម្លាំង​ប្រចាំការ​នីមួយៗ ដើម្បី​រក្សាសុខ​សន្តិភាព​ស្ថិរភាព​ជូន​ប្រជាពលរដ្ឋ និង​ទប់ស្កាត់​រាល់​សកម្ម ភាព​បទល្មើស​ឆ្លងដែន​ខុសច្បាប់៕

ដោយ ​៖ ​ចាន់ ធី​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ១០ នាទីutes មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ១៤ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៤១ នាទីutes មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សេដ្ឋកិច្ច៥៩ នាទីutes មុន

​សិប្បកម្មកែច្នៃត្រីងៀតក្នុងស្រុកមួយ គ្រោងនឹងបង្កើនការផលិតឱ្យបាន ១ តោន ក្នុង ១ ថ្ងៃ ប្រសិនបើមានតម្រូវការ

Sokha Hotels

ព័ត៌មានពេញនិយម