ព័ត៌មានជាតិ
អាជ្ញាធរមីន និងក្រុមហ៊ុន Vallon GmbH នៃប្រទេសអាល្លឺម៉ង់ រៀបចំភោជនាហារស្វាគមន៍អ្នកចូលរួមសិក្ខាសាលាថ្នាក់តំបន់លើកទី១
សៀមរាប ៖ ល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ អាជ្ញាធរមីន និងក្រុមហ៊ុន Vallon GmbH នៃប្រទេសអាល្លឺម៉ង់ បានរៀបចំភោជនាហារស្វាគមន៍អ្នកចូលរួមសិក្ខាសាលាថ្នាក់តំបន់លើកទី១ ស្តីពីដំណោះស្រាយដ៏មានប្រសិទ្ធភាពសម្រាប់កិច្ចការរាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (Regional Workshop on Powerful Solutions for UXO and Mine Detection) ដែលនឹងប្រព្រឹត្តិទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។

សិក្ខាសាលាថ្នាក់តំបន់នេះ បានប្រមូលផ្តុំនូវអ្នកជំនាញ និងអ្នកចូលរួមពាក់ព័ន្ធមកពីសហគមន៍សកម្មភាពមីន រួមទាំងប្រតិបត្តិករសកម្មភាពមីន អង្គការក្រៅរដ្ឋាភិបាល ទីភ្នាក់ងាររដ្ឋាភិបាល និងអង្គការអន្តរជាតិ ក្នុងគោលបំណងស្វែងយល់ពីការវិវត្តន៍ចុងក្រោយបង្អស់នៃបច្ចេកវិទ្យារាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីចូលរួមកែលម្អប្រតិបត្តិការសកម្មភាពមីន និងជាយុទ្ធសាស្ត្រក្នុងការពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកប្រទេសកម្ពុជា និងតំបន់អាស៊ាន ក៏ដូចជាពិភពលោកគ្មានគ្រាប់មីន។

ក្នុងឱកាសនោះ លោក Markus Vallon នាយកគ្រប់គ្រងក្រុមហ៊ុន VALLON GmbH បានបង្ហាញនូវសេចក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរមីនដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរ ក្នុងការរៀបចំសិក្ខាសាលាថ្នាក់តំបន់នេះ។

ក្នុងពិធីពិសាភោជនាហារ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានស្វាគមន៍យ៉ាងយ៉ាងកក់ក្តៅចំពោះវត្តមានរបស់អ្នកជំនាញបច្ចេកទេស និងសហគមន៍សកម្មភាពមីនទាំងអស់មកពីប្រទេសកម្ពុជា និងតំបន់អាស៊ាន ដែលបានចូលរួមក្នុងសិក្ខាសាលាថ្នាក់តំបន់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្រោមកិច្ចសហការរួមគ្នារវាងអាជ្ញាធរមីន និងក្រុមហ៊ុន Vallon GmbH ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ។

លោកទេសរដ្ឋមន្ត្រី សង្ឃឹមថា សិក្ខាសាលាថ្នាក់តំបន់នេះ នឹងមានការចែករំលែកនូវចំណេះដឹង ជំនាញ និងបច្ចេកវិទ្យាចុងក្រោយក្នុងការរាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងគោលដៅរួមគ្នាបង្កើតពិភពលោកមួយឲ្យកាន់តែមានសុវត្ថិភាព និងវិបុលភាពជាងមុន ហើយក្រុមហ៊ុន Vallon GmbH គឺជាដៃគូដ៏ចាំបាច់មួយក្នុងការផលិតនូវឧបករណ៍បច្ចេកវិទ្យាទំនើបៗ និងមានគុណភាពខ្ពស់ ក្នុងកិច្ចការរាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ សម្រាប់គោលបំណងមនុស្សធម៌៕







-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ