Connect with us

ព័ត៌មានជាតិ

​មាន​ដឹងទេ ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ មាន​ទុរេន​លាក់ខ្លួន ដែល​មាន​រសជាតិ​ឆ្ងាញ់​

បានផុស

នៅ

​លោក នួន ប៊ុណ្ណា អភិបាល នៃ​គណៈ​អភិបាលស្រុក​អូ​រាំង​ឪ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃនេះ​ថា នៅ​ស្រុក​អូ​រាំង​ឪ ស្ថានភាព​ដី​មាន​ជីជាតិ​ល្អ​ណាស់ ដែល​អាច​ធ្វើ​ស្រូវ​ល្អ​លេខ​១ និង​មានការ​សរសើរ​ពី​ក្រសួងកសិកម្ម​ថា ជា​ដី​ធ្វើ​ស្រូវ​បាន​ល្អ ដូចជា​ស្រូវ​ក្រអូប ស្រូវ​ផ្ការំដួល​ជាដើម ហើយ​មាន​គុណភាព​ឆ្ងាញ់​ជាង​តំបន់​ដទៃ ប៉ុន្តែ​មាន​លក្ខណៈ​តិចតួច​ដោយសារតែ​ទំហំ​ដី​តូច​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​លោក​អភិបាល នៅ​ស្រុក​អូររាំងឪ ក៏​មាន​ដំណាំ​កសិឧស្សាហកម្ម​ផ្សេងៗ​ទៀត ដូចជា​កៅស៊ូ ម្រេច ទុរេន តាង៉ែន និង​ចេកអំបូង​ពណ៌​លឿង ជាដើម​។ លោក​ថា បើ​និយាយ​ពី​ទុរេន​វិញ ជា​ទុរេន​មាន​រសជាតិ​ឆ្ងាញ់​លេខ​១ ប៉ុន្តែ​អ្នក​ដែល​ដឹង​ទើប​ទិញ​បាន​។ ដោយសារតែ​ទុរេន​នោះ គ្មាន​ដាក់​លក់​នៅ​ផ្លូវថ្នល់​ខាងមុខ​ទេ គឺ​ទាំង​អ្នកទិញ​លក់ ទាំង​អ្នកទិញ​ហូប ទាំង​អ្នកធ្វើដំណើរ ទាំង​អ្នក​ជិត​ទាំង​ឆ្ងាយ គឺ​ចុះទៅ​ទិញ​ដល់​ចម្ការ​តែម្ដង​។ មានន័យថា ទុរេន​នេះ​មិនមាន​លក់​ខាងក្រៅ​នោះទេ មានតែ​លក់​នៅក្នុង​ចម្ការ​ ហើយ​បើទោះបីជា​មានតម្លៃ​ថ្លៃ​ជាងគេ​បន្តិច ក៏​គេ​ចុះទៅ​ទិញ​ដែរ (​អាច​និយាយបានថា ជា​ទុរេន​លាក់ខ្លួន​)​។​

​បើតាម​លោក នួន ប៊ុណ្ណា នៅ​ទីនោះ​ក្រៅពី​ទុរេន ក៏​មាន​ដំណាំ​តា​ង៉ែន និង​ចេកអំបូង​លឿង ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក សម្រាប់​នាំចេញ​ទៅ​ក្រៅ​ប្រទេស​។ លោក​ថា ក្រៅពី​កសិឧស្សាហកម្ម នៅ​ស្រុក​អូររាំងឪ ក៏​មាន​កន្លែង​ចិញ្ចឹម​សត្វ​ជាច្រើន​ ផង​ដែរ ដូចជា​ចិញ្ចឹម គោ ជ្រូក មាន់ ទា ចិញ្ចឹម​ត្រី កង្កែប​ជាដើម ជា​លក្ខណៈ​គ្រួសារ ជា​កសិដ្ឋាន​ធំ​ក៏មាន​។ លោក​អភិបាលស្រុក​អះអាង​ថា មកដល់ពេលនេះ ប្រជាពលរដ្ឋ​ហាក់​ដូច​ជា​ផុស​ច្រើន នៅ​ក្នុង​ការ​ប្រកបមុខរប​រ​ចិញ្ចឹមសត្វ​នេះ ហើយ​ក្នុងនោះ ក៏​ទទួល​បាន​ការណែនាំ​ពី​ការិយាល័យ​កសិកម្ម​ស្រុក​ផងដែរ ហើយ​ទីតាំង ឬ​កន្លែង​ចិញ្ចឹមសត្វ​ ដែល​មាន​ការណែនាំ​ត្រឹមត្រូវ​ពី​ការិយាល័យ​កសិកម្ម មាន​រហូតដល់​៤៤​កន្លែង តែ​សម្រាប់​ជា​លក្ខណៈ​គ្រួសារ​មាន​ច្រើន​ណាស់​។​

​ដោយឡែក ទាក់ទង​ទៅ​នឹង​បញ្ហា​អគ្គិសនី លោក​អភិបាលស្រុក​បាន​បញ្ជាក់​ថា នៅ​ស្រុក​អូររាំងឪ មាន​អ្នក​វិនិយោគ និង​ទទួល​បាន​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ចំនួន​៣ ហើយ​បាន​គ្រប់​ដណ្ដប់​ពេញ​ទាំង​១៤២​ភូមិ នៅ​ក្នុង​ស្រុក ពេញ​ទាំងអស់ ដោយ​មិន​មាន​សល់​ទីតាំង​ណា​នោះ​ទេ ហើយ​បញ្ហា​ទឹកស្អាត​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក ទូទាំង​ឃុំ នៅ​ក្នុង​ស្រុក​បាន​មក​ទ​ទួល​យក​សេវា​ទឹក​ស្អាត​រួច​អស់ហើយ ដោយឡែក​តែ​នៅតែ​អូស​ទុយយោ​ចូល​ផ្ទះ​ប៉ុណ្ណោះ ដែល​មិន​ទាន់​បាន​រួចរាល់​៕

អត្ថបទ៖ កោះ​កែវ​

សូមចុចអាន៖ មក​ដឹង​ពី​ភូមិសាស្ត្រ​ខេត្ត​ត្បូងឃ្មុំ ដែល​ទើប​បង្កើត​ថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

វឌ្ឍនភាព​ទំនប់​អូរតេធិបតី ៖ ក្រោយ​ដាក់​សម្ពោធ​ អាជ្ញាធរ​ត្រៀម​ត​បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត​ជូនពលរដ្ឋ​ក្នុងខេត្តមណ្ឌលគិរី

កីឡា១ ម៉ោង មុន

មាស​ ម៉ើ​ ប្រសិន​បើ​មាន​ការ​ឧបត្ថម្ភ​ណា​មួយ​លោក​នឹង​បន្ត​បើក​ក្លឹបមហិទ្ធិឬទ្ធិគុនខ្មែរ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាស៊ាន​ឯកភាព​​មិនទទួលយក​ការ​បោះឆ្នោត​នៅមីយ៉ាន់​ម៉ា​គ្រោងធ្វើចុងឆ្នាំនេះ​​

ជីវិតកម្សាន្ដ២ ម៉ោង មុន

ផ្ទុះការចាប់អារាម្មណ៍ឃ្លីបខ្លីមួយ នៃការតទល់គ្នា រវាង រ៉ាប៊ី និង យក់ ឋិតរដ្ឋា យល់ច្រឡំគ្នារឿងមិនគោរពរៀមច្បង

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​ ផាត​ សូដា​ កីឡាករ​ទាំង​៦រូប​ធ្វើ​ទម្ងន់​បាន​ត្រឹមត្រូវ​ហើយ​ ខណៈ​ការ​ហូបចុក​ក៏​មិនមាន​បញ្ហា​ចោទ​ដែរ​

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថ្នាំលាប MC PAINT ថែមទៀត

ព័ត៌មានជាតិ២១ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

សន្តិសុខសង្គម៦ ម៉ោង មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

Sokha Hotels

ព័ត៌មានពេញនិយម