ព័ត៌មានជាតិ
មានដឹងទេ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ មានទុរេនលាក់ខ្លួន ដែលមានរសជាតិឆ្ងាញ់
លោក នួន ប៊ុណ្ណា អភិបាល នៃគណៈអភិបាលស្រុកអូរាំងឪ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃនេះថា នៅស្រុកអូរាំងឪ ស្ថានភាពដីមានជីជាតិល្អណាស់ ដែលអាចធ្វើស្រូវល្អលេខ១ និងមានការសរសើរពីក្រសួងកសិកម្មថា ជាដីធ្វើស្រូវបានល្អ ដូចជាស្រូវក្រអូប ស្រូវផ្ការំដួលជាដើម ហើយមានគុណភាពឆ្ងាញ់ជាងតំបន់ដទៃ ប៉ុន្តែមានលក្ខណៈតិចតួចដោយសារតែទំហំដីតូច។
បើតាមលោកអភិបាល នៅស្រុកអូររាំងឪ ក៏មានដំណាំកសិឧស្សាហកម្មផ្សេងៗទៀត ដូចជាកៅស៊ូ ម្រេច ទុរេន តាង៉ែន និងចេកអំបូងពណ៌លឿង ជាដើម។ លោកថា បើនិយាយពីទុរេនវិញ ជាទុរេនមានរសជាតិឆ្ងាញ់លេខ១ ប៉ុន្តែអ្នកដែលដឹងទើបទិញបាន។ ដោយសារតែទុរេននោះ គ្មានដាក់លក់នៅផ្លូវថ្នល់ខាងមុខទេ គឺទាំងអ្នកទិញលក់ ទាំងអ្នកទិញហូប ទាំងអ្នកធ្វើដំណើរ ទាំងអ្នកជិតទាំងឆ្ងាយ គឺចុះទៅទិញដល់ចម្ការតែម្ដង។ មានន័យថា ទុរេននេះមិនមានលក់ខាងក្រៅនោះទេ មានតែលក់នៅក្នុងចម្ការ ហើយបើទោះបីជាមានតម្លៃថ្លៃជាងគេបន្តិច ក៏គេចុះទៅទិញដែរ (អាចនិយាយបានថា ជាទុរេនលាក់ខ្លួន)។
បើតាមលោក នួន ប៊ុណ្ណា នៅទីនោះក្រៅពីទុរេន ក៏មានដំណាំតាង៉ែន និងចេកអំបូងលឿង ដែលវិនិយោគដោយក្រុមហ៊ុនចិន ជាមួយក្រុមហ៊ុនក្នុងស្រុក សម្រាប់នាំចេញទៅក្រៅប្រទេស។ លោកថា ក្រៅពីកសិឧស្សាហកម្ម នៅស្រុកអូររាំងឪ ក៏មានកន្លែងចិញ្ចឹមសត្វជាច្រើន ផងដែរ ដូចជាចិញ្ចឹម គោ ជ្រូក មាន់ ទា ចិញ្ចឹមត្រី កង្កែបជាដើម ជាលក្ខណៈគ្រួសារ ជាកសិដ្ឋានធំក៏មាន។ លោកអភិបាលស្រុកអះអាងថា មកដល់ពេលនេះ ប្រជាពលរដ្ឋហាក់ដូចជាផុសច្រើន នៅក្នុងការប្រកបមុខរបរចិញ្ចឹមសត្វនេះ ហើយក្នុងនោះ ក៏ទទួលបានការណែនាំពីការិយាល័យកសិកម្មស្រុកផងដែរ ហើយទីតាំង ឬកន្លែងចិញ្ចឹមសត្វ ដែលមានការណែនាំត្រឹមត្រូវពីការិយាល័យកសិកម្ម មានរហូតដល់៤៤កន្លែង តែសម្រាប់ជាលក្ខណៈគ្រួសារមានច្រើនណាស់។
ដោយឡែក ទាក់ទងទៅនឹងបញ្ហាអគ្គិសនី លោកអភិបាលស្រុកបានបញ្ជាក់ថា នៅស្រុកអូររាំងឪ មានអ្នកវិនិយោគ និងទទួលបានការផ្ដល់អាជ្ញាប័ណ្ណចំនួន៣ ហើយបានគ្រប់ដណ្ដប់ពេញទាំង១៤២ភូមិ នៅក្នុងស្រុក ពេញទាំងអស់ ដោយមិនមានសល់ទីតាំងណានោះទេ ហើយបញ្ហាទឹកស្អាតប្រជាពលរដ្ឋទូទាំងស្រុក ទូទាំងឃុំ នៅក្នុងស្រុកបានមកទទួលយកសេវាទឹកស្អាតរួចអស់ហើយ ដោយឡែកតែនៅតែអូសទុយយោចូលផ្ទះប៉ុណ្ណោះ ដែលមិនទាន់បានរួចរាល់៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖ មកដឹងពីភូមិសាស្ត្រខេត្តត្បូងឃ្មុំ ដែលទើបបង្កើតថ្មី
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង