Connect with us

ព័ត៌មានជាតិ

អភិបាលរងខេត្តព្រះសីហនុ បង្ហាញសក្ដានុពលខេត្ត ដល់មេបញ្ជាការសម្អាតគ្រាប់ផ្ទុះជប៉ុន

បានផុស

នៅ

លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ ទទួលជួបពិភាក្សាការងារជាមួយលោកអនុនាវីឯក Nakai Eiichi មេបញ្ជាការផ្នែកសម្អាតគ្រាប់ផ្ទុះ នៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុននៅសាលាខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ នេះ បើតាមការផ្ដល់ព័ត៌មានពី រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍ការចូលចតរបស់នាវាស្វ័យការពារជើងទឹកជប៉ុន នៅលើទឹកដី នៃខេត្តព្រះសីហនុ ជម្រាបជូនពីសក្តានុពល និងវិទ្យាសាស្ត្រខេត្តព្រះសីហនុ មានឆ្នេរខ្សាច់សស្អាតប្រវែង ១៧៨ គីឡូម៉ែត្រ មានកោះតូចធំ ៣០ ថ្មប៉ប្រះទឹក ២ មានកំពង់ផែសមុទ្រទឹកជ្រៅ មានព្រលានយន្តហោះអន្តរជាតិផ្លូវរត់ ៣ ៣០០ ម៉ែត្រ មានផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានី មកកាន់ខេត្តព្រះសីហនុ មានផ្លូវរថភ្លើង មានរោងចក្រ សហគ្រាសតំបន់សេដ្ឋកិច្ចពិសេស ខេត្តមានតំបន់កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។

លោកអភិបាលរងខេត្តបានបន្តថា ឆ្នាំ២០២៣ នេះ គឺជាខួបទី៧០ឆ្នាំ នៃចំណងទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន និងជាខួបលើកទី៣១ ដែលជប៉ុនបានបញ្ជូនកងរក្សាសន្តិសុខលើកដំបូងមកកាន់ព្រះរាជាណាចក្រកម្ពុជា។ ចាប់ពីឆ្នាំ២០០៥ មកដល់ឆ្នាំ២០២៣ នាវាកងស្វ័យការពារកងទ័ពជើងទឹកជប៉ុនបានចូលចតនៅព្រះរាជាណាចក្រកម្ពុជាចំនួន ១៥ លើក ស្មើនឹងចំនួន ៣១នាវា។ ហើយកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសំណេះសំណាលជាមួយមេបញ្ជាការនាវា និងនាវិករបស់នាវាស្វ័យការពារជើងទឹកជប៉ុននៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ សម្រាប់ខួបលើកទី ៣០ នៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាពមកកាន់កម្ពុជាជាលើកដំបូងរបស់ប្រទេសជប៉ុន។

កម្ពុជាទទួលនាវាចូលចតជាច្រើន មានដូចជានាវាទេសចរណ៍ នាវាកងទ័ពជើងទឹកមានដូចជា ជប៉ុន អាមេរិក បារាំង អូស្ត្រាលី ឥណ្ឌា ប៉ាគីស្ថាន ថៃ វៀតណាម ។ល។ រាជរដ្ឋាភិបាលជប៉ុនបានជួយការងារមនុស្សធម៌ដល់កម្ពុជា ក្នុងនោះបានជួយសាងសង់សាលារៀន មន្ទីរពេទ្យ និងអំណោយមនុស្សធម៌ជាច្រើនទៀតសម្រាប់ខេត្តព្រះសីហនុ។ លោកសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្ថែមទៀតនាពេលខាងមុខ ព្រមទាំងជូនពរដល់មេបញ្ជាការផ្នែកសម្អាតគ្រាប់ផ្ទុះ នៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន និងនាវិកជប៉ុនទាំងអស់ធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុប្រកបដោយសេចក្តីសុខសុវត្ថិភាពគ្រប់ៗគ្នា និងជូនពរបេសកកម្មវិលត្រឡប់របស់នាវាស្វ័យការពារជើងទឹកជប៉ុនលើផ្ទៃសមុទ្រប្រកបដោយជោគជ័យបន្ថែមទៀត។

លោកអនុនាវីឯក Nakai Eiichi មេបញ្ជាការផ្នែកសម្អាតគ្រាប់ផ្ទុះ នៃកងកម្លាំងស្វ័យ ការពារជើងទឹកជប៉ុន បានអរគុណរដ្ឋបាលខេត្តព្រះសីហនុ ដែលបានជួយសម្របសម្រួលការចូលចតនាវាស្វ័យការពារជើងទឹកជប៉ុននៅលើកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយក៏អរគុណការចូលរួមពិសាអាហារសាមគ្គីកាលពីថ្ងៃត្រង់របស់នាវាជប៉ុន ដែលបានចូលចតទាំងពីរគ្រឿង ដែលមាននាវិកប្រមាណ ១៨០នាក់ ក្នុងគោលបំណងសិក្សាស្រាវជ្រាវ និងបង្កើនទំនាក់ទំនងការទូតខួប ទី៧០ឆ្នាំរវាងជប៉ុន និងកម្ពុជា។

គោលបំណងទស្សនកិច្ចរបស់នាយ នាយរង និងពលនាវិកជប៉ុនមានដូចជា ១. ពង្រឹងពង្រីកចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និតថែមទៀតរវាងជប៉ុន កម្ពុជា ២. កសាងជំនឿទុកចិត្តរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ ៣. ឱ្យនាវិកបានស្វែងយល់ និងការឈប់សម្រាក។

លោកបានបន្តថា កាលថ្ងៃទី២៤ មេសានេះ នាវាស្វ័យការពារជើងទឹកជប៉ុនបានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្របពេលខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយក៏ជាការចូលចតជាលើកទីពីរសម្រាប់ឆ្នាំ២០២៣នេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ហើយនាវានឹងចាកចេញពីកំពង់ផែនៅថ្ងៃទី២៦ មេសានេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម