ព័ត៌មានជាតិ
ចិននៅតែជាទីផ្សារធំ ទទួលទិញអង្ករពីកម្ពុជាច្រើនជាងគេ
ចិន គឺជាប្រទេសនាំចូលអង្ករពីកម្ពុជាច្រើនជាងគេ ពោលគឺស្មើននឹង ៤៨ភាគរយ ខណៈការនាំចេញទៅប្រទេសប៉ែកអឺរ៉ុបចំនួន២២ ស្មើនឹង ៣៦ភាគរយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។

នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ កម្ពុជា រកចំណូលបានពីការនាំចេញអង្ករសរុបចំនួន ១២៦លានដុល្លារ និងនាំចេញស្រូវ បានចំនួន ៣៩០លានដុល្លារ។ ដោយក្នុងនោះ ការនាំចេញអង្ករបានចំនួន ១៧៦៥៨១តោន ទៅកាន់៤២ទីផ្សារគោលដៅ។ ដោយឡែកបរិមាណស្រូវ ដែលបាននាំចេញបានចំនួន ១,៥៦០,៥១២តោន ទៅកាន់ប្រទេសវៀតណាម។

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវ អង្ករកម្ពុជា បានលើកឡើងថា ផែនការសកម្មភាពរបស់សហព័ន្ធស្រូវ អង្ករកម្ពុជា សម្រាប់អាណត្តិទី៤នេះ គឺសំដៅជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករ ដោយកំណត់យកគោលដៅនាំចេញអង្ករចំនួន ៧៥ម៉ឺនតោន ក្នុងឆ្នាំ២០២៣ និងឈានដល់១លានតោនក្នុងឆ្នាំ២០២៥។ ក្នុងនោះ ការនាំចេញទៅទីផ្សារប្រទេសចិនចំនួន ៤០ម៉ឺនតោន។ លោកឧកញ៉ាលើកឡើងបែបនេះ នៅក្នុងជំនួបជាមួយលោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកាលពីខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ។
នៅក្នុងជំនួបពិភាក្សារវាងវិស័យរដ្ឋ និងឯកជន ដើម្បីជំរុញវិស័យស្រូវ-អង្ករកម្ពុជា កាលពីខែ កុម្ភៈ ដដែលនោះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានណែនាំវិស័យឯកជន ពិសេសសហព័ន្ធស្រូវអង្ករកម្ពុជា ជំរុញបង្កើនកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងសហភាពអឺរ៉ុប តាមរយៈការផ្លាស់ប្តូរព័ត៌មានទីផ្សារ និងលក្ខខណ្ឌតម្រូវសម្រាប់ការនាំចេញ ព្រមទាំងបទពិសោធន៍នានា សំដៅជំរុញវិស័យស្រូវអង្ករកម្ពុជា ឱ្យបានកាន់តែប្រសើរឡើង៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី