ព័ត៌មានជាតិ
រាជរដ្ឋាភិបាល ចំណាយជាង ១ ពាន់លានដុល្លារ ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងប្រយុទ្ធជំងឺកូវីដ-១៩
រាជរដ្ឋាភិបាល បានចំណាយថវិកាប្រមាណជាង ១ ពាន់លានដុល្លារអាមេរិក ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីជួយសម្រួលដល់ការដោះស្រាយជីវភាពប្រចាំថ្ងៃឲ្យកាន់តែប្រសើរ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ រហូតមកដល់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣ នេះរដ្ឋាភិបាល បានបើកសាច់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចំនួន ៣៤ លើក ដែលមានទឹកប្រាក់ចំនួន ៤០១២១៣០០៦៧០០០ រៀល (បួនពាន់មួយរយពីរប៊ីលានមួយរយសាមសិបលានហុកសិបប្រាំពីរពាន់រៀលគត់) ឬស្មើនឹងប្រមាណ ១០២៥,៥៣ លានដុល្លារអាមេរិក ដោយមានប្រជាពលរដ្ឋចំនួន ៧០៤៩៨០ គ្រួសារ ដែលមានសមាជិកចំនួន ២៧៨៣០២៤ នាក់។
ក្នុងនោះប្រជាពលរដ្ឋក្រីក្រកម្រិត ១ មានចំនួន ២៦៧៣៦៥ គ្រួសារ ក្រីក្រកម្រិត ២ មានចំនួន ៤៣៧៦១៥ គ្រួសារ កុមារអាយុចាប់ពី ០ ដល់ ៥ ឆ្នាំ មានចំនួន ១០៩៩៨០ នាក់ មនុស្សចាស់អាយុ ៦០ ឆ្នាំ មានចំនួន ៣៨៦៥៧០ នាក់ ជនមានពិការភាពចំនួន ៦០៦៣៦ នាក់ និងគ្រួសារមានអ្នកជំងឺអេដស៍ចំនួន ២០៣៦ នាក់។
ជាមួយគ្នានេះដែរ ក្រសួងសង្គមកិច្ច បានជូនដំណឹងពីការបើកសាច់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ ជុំទី ១៣ លើកទី ១ ចាប់ពីថ្ងៃទី ២៥ ខែមេសា ដល់ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣។
ក្រសួងសង្គមកិច្ច បានណែនាំដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ ពេលទៅបើកប្រាក់ឧបត្ថម្ភនៅតាមបញ្ជរវីង តម្រូវឲ្យអ្នកទទួលផលត្រូវភ្ជាប់ទៅជាមួយនូវឯកសារពាក់ព័ន្ធដូចគ្នានឹងការបើកប្រាក់ឧបត្ថម្ភលើកមុនៗផងដែរ ពិសេសបណ្ណសមធម៌ ដែលនៅមានសុពលភាព និងត្រូវចងចាំលេខកូដសម្ងាត់។ ករណីភ្លេចលេខសម្ងាត់ សូមទំនាក់ទំនងអ្នកទទួលបន្ទុកកម្មវិធីនៅតាមឃុំ សង្កាត់ ឬ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី-ខេត្ត។
ក្នុងករណីប្រជាពលរដ្ឋ ឬ សាធារណជន ពិនិត្យឃើញភាពមិនប្រក្រតីណាមួយក្នុងការអនុវត្តកម្មវិធី ឬ ដកសាច់ប្រាក់មិនបាននៅតាមបញ្ជរវីងណាមួយនោះ សូម សាធារណជន និងអ្នកទទួលផលទាំងអស់ ធ្វើការទំនាក់ទំនងជាមួយអ្នកកាន់កម្មវិធីនៅតាមឃុំ សង្កាត់ ឬ នៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ឬ មន្ទីរផែនការ រាជធានី ខេត្ត នីមួយៗ៕
អត្ថបទ ៖ សំអឿន
-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច