ព័ត៌មានជាតិ
កម្ពុជាស្នើក្រុមហ៊ុន Google បន្តបណ្តុះបណ្តាលជំនាញ Youtubers អាជីព
មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ ស្នើដល់ក្រុមហ៊ុន Google ពិនិត្យលទ្ធភាពបន្តកិច្ចសហការរៀបចំបណ្តុះបណ្តាលលើជំនាញ Professional Youtubers ថែមទៀតដល់កម្ពុជា។
ការស្នើនេះតាមរយៈជំនួបរវាងលោក ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងប្រៃសណីយ៍ និងលោក Yves Gonzalez តំណាងក្រុមហ៊ុន Google ប្រចាំតំបន់អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៣។

ឆ្លៀតក្នុងជំនួបនេះ លោក Yves Gonzalez បានសម្ដែងក្តីសោមនស្សរីករាយដែលបានមកបំពេញទស្សនៈកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់អំពីបរិវត្តកម្មឌីជីថល និងឱកាសដែលក្រុមហ៊ុន Google អាចចូលរួមលើកកម្ពស់កិច្ចអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា។
លោកតំណាងក្រុមហ៊ុន Google ក៏បានបង្ហាញនូវឆន្ទៈខ្ពស់ក្នុងការគាំទ្រដល់ចក្ខុវិស័យ គោលនយោបាយ និងសកម្មភាពអាទិភាពរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីជំរុញការអភិវឌ្ឍប្រទេសក្នុងយុគសម័យឌីជីថលនេះ។

លោក ជាប សត្ថារតន៍ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោក Yves Gonzalez ដែលបានបង្ហាញនូវស្មារតីចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា។ លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណក្រុមហ៊ុន Google ដែលបានជួយគាំទ្រដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើការពិនិត្យផ្តល់យោបល់លើបទប្បញ្ញត្តិ ការរៀបចំវគ្គបណ្តុះបណ្តាល នាពេលកន្លងមក។ លោក បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ថា ក្រុមហ៊ុន Google នឹងនៅតែបន្តជំរុញការអភិវឌ្ឍធនធានមនុស្ស ការធ្វើបរិវត្តកម្មឌីជីថល និងការស្វែងរកសក្តានុពលថ្មីៗក្នុងវិស័យឌីជីថលនៅកម្ពុជា។
តាមរយៈកិច្ចសហការកន្លងមក មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍រូបនេះ ក៏បានស្នើដល់ក្រុមហ៊ុន Google ពិនិត្យលទ្ធភាពជួយបន្តកិច្ចសហការរៀបចំបណ្តុះបណ្តាល Be Professional Youtubers វគ្គទី២ រៀបចំវគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍ ក៏ដូចជាសិស្ស-និស្សិត និងប្រជាពលរដ្ឋកម្ពុជា ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលឌីជីថល។
បន្ថែមពីនេះ លោករដ្ឋលេខាធិការ ថែមទាំងបានសុំឲ្យក្រុមហ៊ុន Google ជួយរៀបចំគោលនយោបាយ Cloud First Policy ជួយលើកស្ទួយធុរកិច្ចថ្មីឌីជីថល (Digital Startups) នៅកម្ពុជា ជាពិសេស ជួយពង្រឹងសមត្ថភាព Google Translate ជាភាសាខ្មែរ ផ្តល់មុខងារបន្ថែមនៅលើ Google Map និងផ្តល់ព័ត៌មានបន្ថែមពី Google Cloud Products របស់ក្រុមហ៊ុន ជាដើម។

ជាការឆ្លើយតប លោកតំណាងក្រុមហ៊ុន Google បានបង្ហាញគោលជំហរជួយគាំទ្រយ៉ាងមុតមាំ និងសន្យាបន្តធ្វើការយ៉ាងជិតស្និទ្ធិថែមទៀតជាមួយក្រុមការងារបច្ចេកទេសទទួលបន្ទុករបស់ Google ដើម្បីជួយគាំទ្រលើសំណើដែលភាគីកម្ពុជាបានលើកឡើងនេះផងដែរ៕

-
KPT+៥ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ