ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក-សមាជិកាគណៈចលនាឥស្លាមជាង ៣ពាន់នាក់
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក-សមាជិកាគណៈចលនាឥស្លាមមកពី ២៤ រាជធានី-ខេត្តជាង ៣ពាន់នាក់ នៅវិមាន ៧ មករា រាជធានីភ្នំពេញ។

លោកបណ្ឌិត អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា នៅឆ្នាំ ១៩៩៨ ដោយមានភាពចាំបាច់ ក្នុងការស្វែងរកសន្លឹកឆ្នោតក្នុងសហគមន៍ឥស្លាម គណបក្សបានបង្កើតគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៩៨ ដែលមានភារកិច្ចធើ្វជាសេនាធិការ ឲ្យគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស ដើម្បីដឹកនាំការងារចលនាក្នុងសាសនិកឥស្លាមទូទាំងប្រទេស គាំទ្រគណបក្ស រួមទាំងដឹកនាំសាសនិកឲ្យអនុវត្តការងារបោះឆ្នោតតាមផែនការរបស់គណបក្ស ដែលជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ដែលមកដល់ពេលនេះ មានរយៈពេល ២៥ឆ្នាំហើយ។

លោកបណ្ឌិត អូស្មាន ហាស្សាន់ បានឲ្យដឹងបន្តថា គណៈចលនាសាសនិកឥស្លាមបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោប្រធានគណបក្ស ជាលទ្ធផលគឺនៅគ្រប់អាណត្តិនៃការបោះឆ្នោត ទាំងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គឺយើងបានកត់សម្គាល់ឃើញថា បងប្អូនខ្មែរឥស្លាមបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា មានភាគរយខ្ពស់។

លោកបណ្ឌិត អូស្មាន ហាស្សាន់ មានប្រសាសន៍បញ្ជាក់ថា «គណៈចលនាសាសនិកឥស្លាម សូមប្តេជ្ញាថា នឹងខិតខំរួមចំណែកជាមួយគណបក្សប្រជាជនគ្រប់លំដាប់ថ្នាក់ ដើម្បីដណ្តើមឈ្នះឆ្នោតជូនសម្តេចតេជោ ធ្វើជានាយករដ្ឋមន្ត្រីអាណត្តិទី ៧ និងសូមគាំទ្រយ៉ាងពេញទំហឹង ចំពោះបេក្ខភាពឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តនៅពេលខាងមុខ»៕



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ