ព័ត៌មានជាតិ
នាវាស្វ័យការពារជើងទឹកជប៉ុន បានចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព
នាវាស្វ័យការពារជើងទឹកជប៉ុនចំនួន ២ គ្រឿង ធ្វើដំណើរចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាពហើយ នៅម៉ោង ១០ ព្រឹក ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៣ នេះ បន្ទាប់ពីនាវាដ៏ទំនើបទាំង ២ គ្រឿងនេះ បានចូលចតរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ ២៦ ខែមេសា ឆ្នាំ ២០២៣ ក្នុងដំណើរបំពេញបេសកកម្មរឹតចំណងមិត្តភាព និងជំនួបជាមួយមន្ត្រីថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា ដោយទទួលបានលទ្ធផលល្អរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រជប៉ុន។
សូមបញ្ជាក់ថា នាវាស្វ័យការពារជើងទឹកជប៉ុនចំនួន ០២ គ្រឿង បានចូលសំចតចាប់ពីថ្ងៃទី(២៤-២៦ ខែមេសា ឆ្នាំ ២០២៣)។
លក្ខណៈបច្ចេកទេសនាវានេះរួមមាន ៖
១-នាវាឈ្មោះ JS URAGA ( MST-463 )
-បណ្ដោយ ១៤១ ម៉ែត្រ
-ទទឹង ២២ ម៉ែត្រ
-ជម្រៅទឹក ៥.៤ ម៉ែត្រ
-ទម្ងន់ផ្ទុក ៥៦៥០ តោន
-Speed ២២ knots ស្មើ ៤១ គីឡូម៉ែត្រ ក្នុងមួយម៉ោង
-ចំនួននាវិក ២៥០ នាក់ ដឹកនាំដោយមេបញ្ជាការនាវា លោកវរនាវីទោ MATSUNAGA Akihi to
២-នាវាឈ្មោះ JS AWAJI ( MSO-304 )
-បណ្ដោយ ៦៦.៨ ម៉ែត្រ
-ទទឹង ១១ ម៉ែត្រ
-ជម្រៅទឹក ២.៧ ម៉ែត្រ
-ទម្ងន់ផ្ទុក ៦៩០ តោន
-Speed ១៤ knots ស្មើ ២៦ គីឡូម៉ែត្រ ក្នុងមួយម៉ោង
-ចំនួននាវិក ១៥០ នាក់ ដឹកនាំដោយមេបញ្ជាការនាវា លោកវរនាវីទោ TAGUCHI Takuma ប្រធានប្រតិភូ លោកវរនាវីឯក NAKAI RIICHI មេបញ្ជាការកងពលធំទី ១ បោសសំអាតមីន ជាប្រធានប្រតិភូ៕
អត្ថបទ ៖ ស៊ុយ ចាន់ធា
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ