ព័ត៌មានជាតិ
ភូមិចំនួន២ ក្នុងស្រុកកងមាស ត្រៀមបញ្ចប់ការ បន្ទោបង់ពាសវាលពាសកាល
ទោះបីនៅបណ្ដាភូមិ ឃុំ មួយចំនួនបានយល់ដឹងពីអនាម័យហើយងាកមកធ្វើបង្គន់គ្រប់ៗផ្ទះ និងបពា្ឈប់ការបន្ទោរបង់ ពាលវាលពាសកាលក្តី តែអាជ្ញាធរនៅឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម បានឲ្យដឹងថា នៅមានសេសសល់ប្រជាជនយើងខ្លះ នៅពុំទាន់ធ្វើបង្គន់ដោយមិនបានយល់ដឹងពេញលេញពីអនាម័យ ហើយនៅតែបន្តបន្ទោបង់ពាសវាល ពាសកាលដដែល។

យ៉ាងហោចណាស់ក៏នៅមានផ្ទះលោក ហ័ង តុល មានអាយុ៤៣ឆ្នាំសង់ផ្ទះនៅប្របមាត់ព្រែក ដែលដុះដោយកំប្លោកព្រោងព្រាត អាចធ្វើឲ្យលោកបង្កភាពងាយស្រួលបន្ទោបង់ក្នុងទឹកព្រែកនេះ។ លោករស់នៅក្នុងឃុំស្ដៅ ស្រុកកងមាសខេត្តកំពង់ចាម។ ក្នុងគ្រួសារមានចំនួន៨នាក់ រស់នៅតាំងពីឆ្នាំ២០០០ម៉្លេះ ជាង២០ឆ្នាំហើយ។ ដែលអាជ្ញាធរ ភូមិ ឃុំឲ្យរស់នៅហើយលោកចេះតែរស់នៅរហូតដោយគ្មានបង្គន់ប្រើប្រាស់ដូចផ្ទះគេដទៃ។ ដូច្នេះលោកត្រូវទៅបត់ជើងនៅតាម ព្រៃ ក្បែរផ្ទះ ឬយប់ព្រលប់ ទៅមិនទាន់ក៏បត់ជើង តាមព្រែកកំប្លោកនេះក៏មាន។ ពាក់ព័ន្ធនឹងអនាម័យវិញលោកហាក់ពុំទាន់យល់ដឹងពីអនាម័យប៉ុន្មានទេ ព្រោះគ្រាន់តែដឹងខ្លះៗ ថាអាចបង្កទៅជាជំងឺផ្សេងៗទៀតបាន។

លោកនិយាយថា នេះក៏ដោយសារតែយើងទៅបត់ជើងពាសវាពាសកាល។ សូម្បីតែទឹកផឹកវិញក៏យើងពុំដែលគិតគូរពីអនាម័យដែរ។ (តទឹកស្អាតមែន តែយើងពុំបានដាំផឹកឡើយ)។ ចំណែកអ្នកស្រី វ៉ន ផេង មានអាយុ៤២ ឆ្នាំជាប្រពន្ធវិញ បានតបមកថា ការអត់បង្គន់ គឺពិបាកទៅហើយ។ ជាពិសេសពេលយប់ព្រលប់យើងត្រូវដើរទៅព្រៃឆ្ងាយពីផ្ទះ ឬបត់ជើងក្បែរផ្ទះពាសវាលពាសកាល ខ្លាចបំផុតគឺសត្វធាតុនានា អ្វីដែលសំខាន់នោះ គឺយើងខ្លាចឆ្លងជំងឺផ្សេងៗទៀត។ អ្នកស្រីបន្ថែមថា «ខ្ញុំក៏ចង់ធ្វើបង្គន់ដែរ តែមកពីការខ្វះខាតថវិកា ខ្ញុំក៏សម្រេចរស់នៅរបៀបនេះបន្តទៅទៀត»។

ផ្ទះមួយខ្នងដែលនៅក្បែរនោះជាផ្ទះរបស់ស្ត្រីមេម៉ាយម្នាក់ ឈ្មោះ ហ័តសុហ័ង មានមានកូន៣នាក់ ក្នុងបន្ទុកពុំបាននៅផ្ទះទេ ដោយរវល់លក់ដូរនៅទីផ្សារបន្តិចបន្តួចដើម្បីចិញ្ចឹមកូន។ អ្នកស្រី វ៉ន ផេង ប្រាប់ថា ផ្ទះអ្នកស្រី ហ័ត សុហ័ង ក៏ដូចខ្ញុំដែរ គឺមិនទាន់មានបង្គន់ប្រើប្រាស់ទេ តែងតែដើរបត់ជើងពាសវាលពាសកាលដូចគ្នា។ ឯការយល់ដឹងពីអនាម័យវិញ ហាក់នៅឆ្ងាយនៅឡើយ សំខាន់មកពីការខ្វះខាតថវិកា។
លោក សួន សាន មេភូមិល្វាលើ បានបង្ហើយប្រាប់ថា នៅក្នុងភូមិនេះមានប្រជាជន១៩៣ផ្ទះ អ្នកធ្វើបង្គន់មាន១៦០ ទៅ ១៨០ផ្ទះ ប្រើជាលក្ខណៈគ្រួសារចំពោះអ្នកដែលមិនទាន់ប្រើប្រាស់ មានចំនួន២០ភារយទេ និង១០ គ្រួសារទៀតបានផ្លាស់ប្ដូរទីលំនៅ ខ្លះទៀតរស់នៅលើដីរដ្ឋទោះបីមានមូនិធិឃុំជួយជាលូ ឬចានបង្គន់ក្តី តែគាត់ថាខ្វះខាតថវិកាធ្វើម៉្លោះហើយពួកគាត់ចេះតែបន្តរស់នៅបែបនេះតទៅទៀត ដោយគ្មានបង្គន់ប្រើ។

ដោយឡែកលោក មេឃុំស្ដៅ ឡាយ សេងហុង បានបញ្ជាក់ពីស្ថានភាពនៅឃុំស្ដៅថា នៅឃុំស្តៅនេះមាន៦ភូមិ បើនិយាយពីបង្គន់អនាម័យវិញ គឺមាន ODF ដល់ទៅ២ភូមិ នៅសល់តែ២ភូមិទៀតត្រៀមនឹងបញ្ចប់ហើយ ក្នុងការបញ្ឈប់បន្ទោបង់ពាសវាលពាសកាល។ លោកនិយាយថា បើសិនយើងផ្ដោតទៅលើទឹកស្អាតវិញសម្រាប់អ្នកប្រើប្រាស់មានភូមិគគីរ ភូមិល្វាលើ និងភូមិល្វាក្រោម មានប្រព័ន្ធទឹកស្អាតចូលទៅដល់ហើយ។ តែការធេ្វសប្រហែសចន្លោះប្រហោង របស់ប្រជាពលរដ្ឋមួយចំនួន គាត់ត្រូវប្ដូរទីលំនៅថ្មី ខ្លះទៅរស់នៅលើដីរដ្ឋខ្វះថវិកាសាងសង់បង្គន់។ លោកនិយាយបន្តថា “តែបច្ចុប្បន្ននេះ ប្រជាជនមានការភ្ញាក់រលឹកច្រើនដោយយល់ពីអនាម័យ ព្រោះខ្លាចបត់ជើងពាសវាលពាសកាលនាំឱ្យបង្កទៅជាជំងឺផ្សេងៗទៀត ដែលធ្វើឲ្យគាត់ខាតបង់ថវិកាក្នុងគ្រួសារ ម៉្លោះហើយគាត់ងាកមកសង់បង្គន់ ដូរទឹកស្អាតផឹកបើសិនដូរមិនទាន់ក៏គាត់ដាំទឹកផឹកដែរ។

លោកនិយាយថា ប្រជាជនដែលមិនទាន់ភ្ញាក់រលឹក ដោយសារគាត់គិតពីជីវភាពច្រើនជាងការធ្វើបង្គន់ប្រើប្រាស់ ទោះបីយើងចុះទៅអប់រំ ណែនាំពីផលប៉ះពាល់ដល់សុខភាពក៏ដោយ។ ដោយឡែកលោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទនៅក្រសួងអភិវឌ្ឍន៍ជនបទមានប្រសាសន៍ក្នុងសិក្ខាសាលាមួយ នៅសណ្ឋាគារសាន់វ៉េ ដោយបញ្ជាក់ពីផលប៉ះពាល់ ចំពោះប្រជាជនមួយចំនួនដែលពុំទាន់យល់ដឹងពីអនាម័យ ដែលយើងត្រូវចូលរួមដោះស្រាយទាំងអស់គ្នាមិនថាជនពិការភាព ជនជាតិភាគតិចអ្នករស់នៅទីក្រុង ឬជនបទ ពីព្រោះយុទ្ធសាស្ត្ររបស់យើងនៅឆ្នាំ២០២៥ ត្រូវតែសម្រេចឲ្យបាន ODF ក្នុងផ្ទះត្រូវតែមានបង្គន់ប្រើប្រាស់។ ហើយត្រូវបញ្ឈប់កបន្ទោរបង់ពាសវាលពាសកាល និងផឹកទឹកស្អាតគ្រប់ៗផ្ទះ៕
អត្ថបទ៖ ទុំជីតា







-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ