ព័ត៌មានជាតិ
អតីតតារាជើងចាស់ លោក សម តារា បានឈរជាបេក្ខជនតំណាងរាស្ត្រមណ្ឌលស្វាយរៀង
អតីតអ្នកសម្ដែងជើងចាស់ កាលទស្សវត្សន៍ឆ្នាំ៩០ លោក សម តារា ត្រូវបានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ចាត់តាំងជាបេក្ខជនឈរឈ្មោះតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀងសម្រាប់ការបោះឆ្នោតថ្នាក់ជាតិ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

យោងតាមសេចក្ដីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា បានសម្រេចតែងតាំងលោក សម តារា ជាបេក្ខជនពេញសិទ្ធិក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មណ្ឌលខេត្តស្វាយរៀង ដោយលោកឈរនៅលេខរៀងទី៤។
សេចក្ដីសម្រេចដដែល ក៏បានតែងតាំងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាបេក្ខជនពេញសិទ្ធិលេខរៀងទី១ លោកស្រី ដួង វណ្ណា ជាបេក្ខជនពេញសិទ្ធិលេខរៀងទី២ និងបេក្ខជនលេខរៀងទី៣ គឺលោក ជ័យ សុន ខណៈអភិបាលរងខេត្តស្វាយរៀង លោកស្រី ឯក សុវណ្ណភារៈ ត្រូវឈរជាបេក្ខជនពេញសិទ្ធិលេខរៀងទី៥។

ដោយឡែក លោក រស់ ផារិទ្ធ លោកស្រី ពៅ សុភាព លោកស្រី ប្រាក់ ពុទ្ធី លោក ប៊ុន សាវ៉ាន់ និងលោក ថាច់ រតនា ឈរជាបេក្ខជនបម្រុងនៃបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តស្វាយរៀង។
សូមជម្រាបថា លោក សម តារា បច្ចុប្បន្នមានឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ នៃនាយនគរបាលជាតិ ដែលមានមុខតំណែងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
មុនការតែងតាំងជាអនុរដ្ឋលេខាធិការ លោក សម តារា ធ្លាប់មានតួនាទីជាអគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភា និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១១ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង