Connect with us

ព័ត៌មានជាតិ

អ្នកកាសែតអន្តរជាតិមកពី ៦ស្ថាប័នហើយ ត្រូវបាន គ.ជ.ប ទទួលស្គាល់សម្រាប់ការយកព័ត៌មានអំពីដំណើរការបោះឆ្នោត

បានផុស

នៅ

គិតត្រឹមព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ (គ.ជ.ប) បានសម្រេចទទួលស្គាល់ជាផ្លូវការនូវអ្នកសារព័ត៌មានជាតិ-អន្តរជាតិចំនួន ១០៤នាក់ហើយ សម្រាប់ចូលរួមការយកព័ត៌មានអំពីដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ​៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៦ ខែមេសានេះថា ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៣នេះ គ.ជ.ប បានសម្រេចទទួលស្គាល់អ្នកសារព័ត៌មានជាតិមកពី ៥អង្គភាពចំនួន ៩៥នាក់។ ចំណែកអ្នកសារព័ត៌មានអន្តរជាតិ ៩នាក់ មកពី ៦ស្ថាប័ន ក៏ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការដែរ។

អ្នកសារព័ត៌មានអន្តរជាតិចំនួន ៩នាក់ មកពី ៦ស្ថាប័ន រួមមាន៖ ស្ថាប័នសារព័ត៌មាន Thomson Reuterចំនួនម្នាក់, European Press photo Agency (EPA)ចំនួនម្នាក់,​ The Asahi Shimbunចំនួនម្នាក់, ទូរទស្សន៍ជប៉ុន NHK TVចំនួន ៣នាក់, កាសែតវៀតណាម Nhan Danចំនួន ២នាក់, និងមកពីកាសែត Khmer Timesចំនួនម្នាក់។ ក្នុងនោះដែរ គ.ជ.ប កំពុងពិនិត្យលើពាក្យស្នើសុំរបស់អ្នកសារព័ត៌មានអន្តរជាតិចំនួន ៣នាក់ មកពីស្ថាប័នទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo News ផងដែរ។

សូមជម្រាបថា ការទទួលពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មានជាតិ ដើម្បីចូលរួមយកព័ត៌មានក្នុងដំណើរការ នៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ ចាប់ផ្ដើម​ពី​ថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០ ២៣។ ចំណែកអ្នកសារព័ត៌មានអន្តរជាតិ ចាប់​ផ្តើ​​​ម​ពី​ថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម១៧ នាទីutes មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ១៨ នាទីutes មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានជាតិ៣៨ នាទីutes មុន

សង្ក្រានខេត្តក្រចេះ ​រៀបចំរួចរាល់​ត្រៀមទទួលទេសចរ​មក​កម្សាន្ត ​ឲ្យកាន់តែ​សប្បាយ​អ៊ូអរ​ជាងឆ្នាំ​​មុនៗ

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

ក្រុមបាតុករប្រឆាំងសេចក្តីព្រាងច្បាប់ «កាស៊ីណូ»​ថៃ​ ប្រកាស​ប្រមូល​ផ្តុំ​តវ៉ារាល់ថ្ងៃ

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម